យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់ ប្រជាជនទាំងឡាយ ដូចគេប្រមូលពងសត្វ ពីសំបុកដែលមេវាបោះបង់ចោល។ យើងបានប្រមូលអ្វីៗទាំងអស់នៅលើផែនដី ឥតមាននរណាម្នាក់ហ៊ានកំរើក ឬហើបមាត់តវ៉ាឡើយ»។
អូបាឌា 1:4 - អាល់គីតាប ទោះបីអ្នកឡើងទៅលើ ខ្ពស់ដូចសត្វឥន្ទ្រី ទោះបីអ្នកលើកទ្រនំរបស់អ្នកទៅ ដាក់នៅក្នុងចំណោមផ្កាយក្ដី ក៏យើងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីវិញដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើអ្នកហើរឡើងទៅយ៉ាងខ្ពស់ ដូចឥន្ទ្រី ហើយធ្វើសម្បុកនៅកណ្ដាលអស់ទាំងផ្កាយក៏ដោយ ក៏យើងនឹងទាញទម្លាក់ពីទីនោះដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីអ្នកឡើងទៅលើ ខ្ពស់ដូចសត្វឥន្ទ្រី ទោះបីអ្នកលើកទ្រនំរបស់អ្នកទៅ ដាក់នៅក្នុងចំណោមផ្កាយក្ដី ក៏យើងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទោះបើឯងហើរឡើងទៅយ៉ាងខ្ពស់ ដូចជាឥន្ទ្រី ហើយធ្វើសំបុកឯងនៅកណ្តាលអស់ទាំងផ្កាយក៏ដោយ គង់តែអញនឹងនាំឯងចុះពីទីនោះមកដែរ។ |
យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់ ប្រជាជនទាំងឡាយ ដូចគេប្រមូលពងសត្វ ពីសំបុកដែលមេវាបោះបង់ចោល។ យើងបានប្រមូលអ្វីៗទាំងអស់នៅលើផែនដី ឥតមាននរណាម្នាក់ហ៊ានកំរើក ឬហើបមាត់តវ៉ាឡើយ»។
ចិត្តអួតអាងរបស់អ្នកបញ្ឆោតខ្លួនឯង តែគ្មាននរណាខ្លាចអ្នក ដូចអ្នកនឹកស្មាននោះទេ អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកំពូលភ្នំ ប៉ុន្តែ ទោះបីអ្នកលើកទ្រនំរបស់អ្នក ឲ្យខ្ពស់ដូចទ្រនំសត្វឥន្ទ្រីក្ដី ក៏យើងនឹងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ទោះបីបាប៊ីឡូនលើកខ្លួនឡើងដល់មេឃ ទោះបីពួកគេសង់បន្ទាយយ៉ាងខ្ពស់ៗក្ដី ក៏យើងនឹងចាត់អ្នកបំផ្លាញឲ្យនាំគ្នាមក ប្រហារក្រុងនេះដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ទោះបីពួកគេចុះទៅដល់ស្ថានមនុស្សស្លាប់ក្ដី ក៏យើងទៅអូសយកមកវិញ ទោះបីពួកគេឡើងទៅដល់សូរ៉កាក្ដី ក៏យើងទាញទម្លាក់ចុះមកវិញដែរ។
អ្នកមុខជាត្រូវវេទនាពុំខាន! ព្រោះអ្នករកទ្រព្យបានដោយទុច្ចរិត ដើម្បីធ្វើឲ្យក្រុមគ្រួសាររបស់ខ្លួន ក្លាយទៅជាអ្នកមាន ហើយសង់ផ្ទះរបស់ខ្លួនយ៉ាងខ្ពស់ ដោយចង់គេចផុតពីមហន្តរាយ។