ប៉ុន្ដែ យ៉ះយ៉ាប្រកែកថា៖ «ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញ!»។
ហេព្រើរ 7:23 - អាល់គីតាប លើសពីនេះ មានគ្នាជាច្រើនបានធ្វើអ៊ីមុាំតៗគ្នា ព្រោះពួកគេតែងតែស្លាប់ ពុំអាចធ្វើអ៊ីមុាំជាអចិន្ដ្រៃយ៍បានឡើយ។ ព្រះគម្ពីរខ្មែរសាកល មានមនុស្សជាច្រើនធ្វើជាបូជាចារ្យតៗគ្នា ពីព្រោះសេចក្ដីស្លាប់បានរារាំងមិនឲ្យបន្តធ្វើជាបូជាចារ្យឡើយ Khmer Christian Bible ម្យ៉ាងទៀត មានមនុស្សជាច្រើនបានធ្វើជាសង្ឃ ព្រោះសេចក្ដីស្លាប់បានរារាំងពួកគេមិនឲ្យបន្តមុខងារនោះបានទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លើសពីនេះ ពីមុនពួកសង្ឃមានគ្នាជាច្រើន ព្រោះគេតែងតែស្លាប់ ពុំអាចបន្ដមុខងារនៅជាប់ស្ថិតស្ថេរបានឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លើសពីនេះ មានគ្នាជាច្រើនបានធ្វើបូជាចារ្យតៗគ្នា ព្រោះពួកគេតែងតែស្លាប់ ពុំអាចធ្វើបូជាចារ្យជាអចិន្ត្រៃយ៍ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ពួកសង្ឃទាំងនោះមានគ្នាជាច្រើន ពីព្រោះគេតែងតែស្លាប់ មិននៅជាប់ស្ថិតស្ថេរទេ |
ប៉ុន្ដែ យ៉ះយ៉ាប្រកែកថា៖ «ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញ!»។
រីឯអ៊ីសាវិញ គាត់បានទទួលមុខងារជាអ៊ីមុាំ ដោយអុលឡោះបានស្បថ គឺអុលឡោះមានបន្ទូលមកកាន់អ៊ីសាថា«“អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ”អុលឡោះជាអម្ចាស់ទ្រង់បានស្បថ ហើយទ្រង់នឹងមិនប្រែប្រួលឡើយ»។
ដូច្នេះ ដោយមានបន្ទូលសម្បថយ៉ាងនេះ បានសេចក្ដីថាអ៊ីសាធានារ៉ាប់រង នូវសម្ពន្ធមេត្រីមួយរឹតតែប្រសើរជាងទៅទៀត។
រីឯអ៊ីសាវិញ គាត់មានមុខងារជាអ៊ីមុាំ ដែលពុំអាចផ្ទេរទៅឲ្យនរណាបានទេ ព្រោះគាត់នៅអស់កល្បជានិច្ច។
លោកលេវីដែលទទួលជំនូនមួយភាគដប់នោះ ជាមនុស្សតែងតែស្លាប់។ រីឯស្តេចម៉ិលគីស្សាដែកវិញ គាត់មានជីវិតរស់ដូចគីតាបបានបញ្ជាក់ស្រាប់។