Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 7:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 មួយ​ទៀត ពួក​សង្ឃ​ទាំង​នោះ​មាន​គ្នា​ជា​ច្រើន ពី​ព្រោះ​គេ​តែង‌តែ​ស្លាប់ មិន​នៅ​ជាប់​ស្ថិត‌ស្ថេរ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 មាន​មនុស្ស​ជាច្រើន​ធ្វើជា​បូជាចារ្យ​តៗគ្នា ពីព្រោះ​សេចក្ដីស្លាប់​បាន​រារាំង​មិនឲ្យ​បន្ត​ធ្វើជាបូជាចារ្យឡើយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ម្យ៉ាង​ទៀត​ មាន​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ជា​សង្ឃ​ ព្រោះ​សេចក្ដី​ស្លាប់​បាន​រារាំង​ពួកគេ​មិន​ឲ្យ​បន្ត​មុខងារ​នោះ​បាន​ទៀត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 លើស​ពី​នេះ ពី​មុន​ពួក​សង្ឃ​មាន​គ្នា​ជា​ច្រើន ព្រោះ​គេ​តែង​តែ​ស្លាប់ ពុំ​អាច​បន្ដ​មុខ​ងារ​នៅ​ជាប់​ស្ថិត‌ស្ថេរ​បាន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លើស​ពី​នេះ មាន​គ្នា​ជា​ច្រើន​បាន​ធ្វើ​បូជា‌ចារ្យ​តៗ​គ្នា ព្រោះ​ពួក​គេ​តែងតែ​ស្លាប់ ពុំ​អាច​ធ្វើ​បូជា‌ចារ្យ​ជា​អចិន្ត្រៃយ៍​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 លើស​ពី​នេះ មាន​គ្នា​ជា​ច្រើន​បាន​ធ្វើ​អ៊ីមុាំ​តៗ​គ្នា ព្រោះ​ពួក​គេ​តែងតែ​ស្លាប់ ពុំ​អាច​ធ្វើ​អ៊ីមុាំ​ជា​អចិ‌ន្ដ្រៃយ៍​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ហេព្រើរ 7:23
7 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​យ៉ូហាន​ប្រកែក​ថា ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូលបង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ


តែ​ទ្រង់​វិញ មាន​ទាំង​ពាក្យ​សម្បថ​ផង ដោយ‌សារ​ព្រះ​ដែល​មាន​បន្ទូល​ពី​ទ្រង់​ថា «ព្រះ‌អម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​មិន​ដែល​ផ្លាស់​គំនិត​ឡើយ​ថា ឯង​ជា​សង្ឃ​នៅ​អស់​‌កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក»


ហើយ​ដោយ​ព្រោះ​ការ‌ងារ​នោះ ដែល​មិន​មែន​ឥត​ពាក្យ​សម្បថ​ដូច្នោះ បាន​ជា​ព្រះ‌យេស៊ូវ​ទ្រង់​ជា​អ្នក​ធានា ពី​សេចក្ដី​សញ្ញា​១​ដ៏​ប្រសើរ​ជាង


តែ​ទ្រង់​មាន​ការ‌ងារ​ជា​សង្ឃ​ឥត​ផ្ទេរ​ឡើយ ពី​ព្រោះ​ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​វិញ


រីឯ​នៅ​ទី​នេះ មនុស្ស​ដែល​តែង‌តែ​ស្លាប់ គេ​ទទួល​១​ភាគ​ក្នុង​១០ តែ​នៅ​ទី​នោះ​មាន​សេចក្ដី​បន្ទាល់​ថា លោក​នេះ​រស់​នៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម