យើងដឹងស្រាប់ហើយថា ហ៊ូកុំមកពីរសអុលឡោះ រីឯខ្ញុំវិញ ខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍លក់ខ្លួនដាច់ថ្លៃឲ្យបាប
ហេព្រើរ 7:16 - អាល់គីតាប អ៊ីសាអាល់ម៉ាហ្សៀសមិនបានទទួលមុខងារជាអ៊ីមុាំ តាមហ៊ូកុំដែលជាបទបញ្ជារបស់មនុស្សឡើយ គឺគាត់បានទទួលមុខងារនេះតាមអំណាចនៃជីវិតមិនចេះសាបសូន្យ ព្រះគម្ពីរខ្មែរសាកល ដោយធ្វើជាបូជាចារ្យមិនមែនស្របតាមក្រឹត្យវិន័យនៃបទបញ្ជាខាងសាច់ឈាមនោះទេ គឺស្របតាមអំណាចនៃជីវិតដែលមិនអាចបំផ្លាញបាន Khmer Christian Bible គឺមិនមែនជាសង្ឃស្របទៅតាមក្រឹត្យវិន័យដែលជាបញ្ញត្ដិខាងសាច់ឈាមទេ ប៉ុន្ដែស្របទៅតាមអំណាចនៃជីវិតដ៏មិនសាបសូន្យវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃនោះមិនបានតាំងឡើងតាមក្រឹត្យវិន័យ ដែលមានបញ្ញត្តិខាងសាច់ឈាមទេ គឺតាមព្រះចេស្តានៃព្រះជន្មដ៏មិនចេះសាបសូន្យនោះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គ មិនបានទទួលមុខងារជាបូជាចារ្យ តាមវិន័យ ដែលជាបទបញ្ជារបស់មនុស្សឡើយ គឺព្រះអង្គបានទទួលមុខងារនេះ តាមឫទ្ធានុភាពនៃព្រះជន្មមិនចេះសាបសូន្យ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សង្ឃនោះមិនបានតាំងឡើងតាមក្រិត្យវិន័យ ដែលមានសេចក្ដីបញ្ញត្តខាងសាច់ឈាមទេ គឺតាមព្រះចេស្តារបស់ជីវិតដ៏មិនចេះសូន្យឡើយនោះវិញ |
យើងដឹងស្រាប់ហើយថា ហ៊ូកុំមកពីរសអុលឡោះ រីឯខ្ញុំវិញ ខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍លក់ខ្លួនដាច់ថ្លៃឲ្យបាប
តែឥឡូវនេះ បងប្អូនស្គាល់អុលឡោះ បើនិយាយឲ្យចំ ទ្រង់បានស្គាល់បងប្អូនហើយ ហេតុដូចម្ដេចបានជាបងប្អូនបែរជាវិលទៅចុះចូលនឹងអ្វីៗជាអរូប ដែលមានឥទ្ធិពលក្នុងលោកីយ៍ ហើយចង់បម្រើឥទ្ធិពលដ៏ទន់ខ្សោយ គ្មានអំណាចទាំងនោះសាជាថ្មីវិញដូច្នេះ?
ទ្រង់បានលុបបញ្ជីដែលចោទប្រកាន់ទាស់ នឹងយើងតាមហ៊ូកុំនោះចោល។ ទ្រង់បានដកបញ្ជីនេះចេញ ដោយយកទៅបោះភ្ជាប់នឹងឈើឆ្កាង។
បងប្អូនបានស្លាប់រួមជាមួយអាល់ម៉ាហ្សៀស ហើយក៏រួចពីអ្វីៗជាអរូបដែលមានឥទ្ធិពលក្នុងលោកីយ៍ដែរ ចុះហេតុដូចម្ដេចបានជាបងប្អូននៅតែធ្វើតាមក្បួនតម្រាផ្សេងៗ ហាក់បីដូចជាបងប្អូននៅតែពឹងផ្អែកលើលោកីយ៍នេះទៀត?
ហ៊ូកុំគ្រាន់តែជាស្រមោលនៃសម្បត្តិនៅពេលអនាគតប៉ុណ្ណោះ គឺមិនមែនធ្វើឲ្យមនុស្សយើងឃើញសម្បត្តិទាំងនោះប្រត្យក្សច្បាស់ទេ។ ហេតុនេះ ហ៊ូកុំពុំអាចធ្វើឲ្យអស់អ្នកដែលចូលមកធ្វើគូរបាន បានគ្រប់លក្ខណៈឡើយ ទោះបីធ្វើគូរបានដដែលៗជារៀងរាល់ឆ្នាំ មិនចេះចប់មិនចេះហើយក៏ដោយ។
ប្រសិនបើមានការតែងតាំងអ៊ីមុាំមួយរូបទៀត ដូចស្តេចម៉ិលគីស្សាដែក សេចក្ដីនេះក៏រឹតតែច្បាស់ជាងទៅទៀត។
ដ្បិតគីតាបបានផ្ដល់សក្ខីភាពអំពីអ៊ីសាថា«អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ តាមរបៀបស្តេចម៉ិលគីស្សាដែក»។
រីឯអ៊ីសាវិញ គាត់បានទទួលមុខងារជាអ៊ីមុាំ ដោយអុលឡោះបានស្បថ គឺអុលឡោះមានបន្ទូលមកកាន់អ៊ីសាថា«“អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ”អុលឡោះជាអម្ចាស់ទ្រង់បានស្បថ ហើយទ្រង់នឹងមិនប្រែប្រួលឡើយ»។
ហ៊ូកុំបានតែងតាំងមនុស្សទន់ខ្សោយឲ្យធ្វើជាមូស្ទី។ រីឯបន្ទូលសម្បថរបស់អុលឡោះ ដែលមានមកតាមក្រោយហ៊ូកុំ បានតែងតាំងបុត្រាដែលគ្រប់លក្ខណៈអស់កល្បជានិច្ច ឲ្យធ្វើជាមូស្ទីវិញ។
ស្តេចគ្មានមាតាបិតា និងគ្មានវង្សត្រកូលទេ ហើយជីវិតរបស់ស្ដេច ក៏គ្មានដើមកំណើត និងចុងបញ្ចប់ដែរ។ ស្តេចដូចបុត្រារបស់អុលឡោះ ហើយស្ថិតនៅជាអ៊ីមុាំរហូតតរៀងទៅ។
ចំណង់បើឈាមរបស់អាល់ម៉ាហ្សៀសវិញ តើនឹងរឹតតែជម្រះមនសិការយើងឲ្យបានរួចផុតពីអំពើឥតបានការ ដើម្បីគោរពបម្រើអុលឡោះដ៏នៅអស់កល្បខ្លាំងយ៉ាងណាទៅទៀត? គឺដោយសាររសអុលឡោះ ដែលនៅអស់កល្បជានិច្ច អាល់ម៉ាហ្សៀសបានជូនខ្លួនគាត់ផ្ទាល់ទៅអុលឡោះ ទុកដូចជាគូរបានឥតសៅហ្មង។
យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងនៅក្នុងផ្នូរ។