អុលឡោះតាអាឡាមានបន្ទូលថា សូម្បីតែនៅក្នុងចំណោមប្រជាជាតិទាំងនោះ យើងជ្រើសរើសអ្នកខ្លះឲ្យធ្វើជាអ៊ីមុាំ និងអ្នកខ្លះឲ្យធ្វើជាពួកលេវីដែរ។
ហេព្រើរ 7:12 - អាល់គីតាប ប្រសិនបើមានការផ្លាស់ប្ដូរមុខងារអ៊ីមុាំ នោះក៏ត្រូវតែមានការផ្លាស់ប្ដូរហ៊ូកុំដែរ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតកាលណាមុខងារជាបូជាចារ្យត្រូវបានផ្លាស់ប្ដូរ នោះក៏ត្រូវតែមានការផ្លាស់ប្ដូរក្រឹត្យវិន័យដែរ។ Khmer Christian Bible ដ្បិតពេលណាមុខងារជាសង្ឃប្រែប្រួល នោះក្រឹត្យវិន័យត្រូវតែប្រែប្រួលដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើការងារជាសង្ឃមានការផ្លាស់ប្ដូរ នោះក្រឹត្យវិន័យក៏ត្រូវតែមានការផ្លាស់ប្ដូរដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមានការផ្លាស់ប្ដូរមុខងារបូជាចារ្យ នោះក៏ត្រូវតែមានការផ្លាស់ប្ដូរក្រឹត្យវិន័យដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះ បើការងារជាសង្ឃបានផ្លាស់ប្រែទៅ នោះក្រិត្យវិន័យក៏ត្រូវផ្លាស់ប្រែដែរ |
អុលឡោះតាអាឡាមានបន្ទូលថា សូម្បីតែនៅក្នុងចំណោមប្រជាជាតិទាំងនោះ យើងជ្រើសរើសអ្នកខ្លះឲ្យធ្វើជាអ៊ីមុាំ និងអ្នកខ្លះឲ្យធ្វើជាពួកលេវីដែរ។
នាងនឹងនឹកឃើញពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនៅពេលនាងទទួលបងស្រី និងប្អូនស្រីឲ្យនៅជាមួយ នោះនាងនឹងនឹកខ្មាស។ យើងនឹងឲ្យនាងត្រួតត្រាលើបងស្រី និងប្អូនស្រី តែពួកគេមិនចូលរួមក្នុងសម្ពន្ធមេត្រីដែលយើងចងជាមួយនាងទេ។
មុខងារអ៊ីមុាំ ជាគ្រឹះនៃគីតាបហ៊ូកុំរបស់ប្រជារាស្ដ្រអ៊ីស្រអែល ប្រសិនបើមុខងារជាអ៊ីមុាំបានគ្រប់លក្ខណៈ ដោយសារពួកលេវីហើយនោះ តើចាំបាច់តែងតាំងអ៊ីមុាំមួយទៀត តាមរបៀបស្តេចម៉ិលគីស្សាដែកធ្វើអ្វី? ម្ដេចក៏មិននិយាយពីអ៊ីមុាំ តាមរបៀបណាពីហារ៉ូនទៅវិញ?។
រីឯអ៊ីមុាំដែលមានចែងក្នុងអត្ថបទទាំងនេះ គាត់កើតក្នុងកុលសម្ព័ន្ធមួយដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើជាអ៊ីមុាំឡើយ។
ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រារបស់មនុស្ស អំពីម្ហូបអាហារភេសជ្ជៈ និងអំពីពិធីជ្រមុជទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទំរាំដល់ពេលអុលឡោះកែទំរង់អ្វីៗទាំងអស់ឡើងវិញ។