ចូរពិសោធមើលដោយខ្លួនឯងចុះ ដើម្បីឲ្យដឹងថាអុលឡោះតាអាឡា មានចិត្តសប្បុរសដ៏លើសលប់! អ្នកណាពឹងផ្អែកលើទ្រង់ អ្នកនោះមានសុភមង្គលហើយ!។
ហេព្រើរ 6:5 - អាល់គីតាប ព្រមទាំងស្គាល់ឱជារសនៃបន្ទូលដ៏ល្អវិសេសរបស់អុលឡោះ និងស្គាល់អំណាចទាំងឡាយនៃសូរ៉កាទៀតផង។ ព្រះគម្ពីរខ្មែរសាកល ព្រមទាំងបានភ្លក់សេចក្ដីល្អនៃព្រះបន្ទូលរបស់ព្រះ និងព្រះចេស្ដានៃលោកខាងមុខ Khmer Christian Bible បានភ្លក់ព្រះបន្ទូលដ៏ល្អរបស់ព្រះជាម្ចាស់ និងអំណាចនៃលោកខាងមុខរួចហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងបានភ្លក់ព្រះបន្ទូលដ៏ល្អរបស់ព្រះ និងព្រះចេស្ដាទាំងឡាយនៃបរលោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងស្គាល់ឱជារសនៃព្រះបន្ទូលដ៏ល្អវិសេសរបស់ព្រះជាម្ចាស់ និងស្គាល់ឫទ្ធានុភាពទាំងឡាយនៃបរលោកទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយភ្លក់ព្រះបន្ទូលដ៏ល្អនៃព្រះ នឹងការឫទ្ធិបារមីរបស់បរលោកនាយ |
ចូរពិសោធមើលដោយខ្លួនឯងចុះ ដើម្បីឲ្យដឹងថាអុលឡោះតាអាឡា មានចិត្តសប្បុរសដ៏លើសលប់! អ្នកណាពឹងផ្អែកលើទ្រង់ អ្នកនោះមានសុភមង្គលហើយ!។
បើអ្នកណាពោលពាក្យទាស់នឹងបុត្រាមនុស្ស អុលឡោះនឹងលើកលែងទោសឲ្យបាន រីឯអ្នកដែលពោលពាក្យទាស់នឹងរសអុលឡោះដ៏វិសុទ្ធ ទោះបីនៅក្នុងលោកនេះ ឬស្លាប់ទៅក្ដី ក៏ទ្រង់មិនលើកលែងទោសឲ្យដែរ»។
ដ្បិតស្តេចហេរ៉ូដខ្លាចយ៉ះយ៉ា ព្រោះស្តេចដឹងថា យ៉ះយ៉ាជាមនុស្សសុចរិត និងជាអ្នកបរិសុទ្ធ។ ដូច្នេះ ស្តេចការពារយ៉ះយ៉ា។ កាលស្តេចស្តាប់ពាក្យយ៉ះយ៉ាពេញចិត្តជាខ្លាំង តែស្តេចរារែកមិនដឹងជាត្រូវគិតយ៉ាងណា។
មនុស្សខ្លះទៀតប្រៀបបីដូចជាដីមានថ្ម កាលបានស្ដាប់បន្ទូលរបស់អុលឡោះហើយ គេទទួលយកដោយអំណរ។ ប៉ុន្តែ គេជឿតែមួយភ្លែត ពុំទុកឲ្យបន្ទូលចាក់ឫសឡើយ គេបោះបង់ចោលជំនឿ នៅពេលណាមានការល្បួង។
ដោយសារជំនឿយើងយល់ថា បន្ទូលរបស់អុលឡោះបានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមើលឃើញ មិនមែនកើតចេញមកពីអ្វីៗដែលមានរូបរាងនោះឡើយ។
អុលឡោះពុំបានប្រគល់ឲ្យពួកម៉ាឡាអ៊ីកាត់ត្រួតត្រាពិភពលោកខាងមុខ ដូចយើងធ្លាប់និយាយនោះទេ។
ដ្បិតបន្ទូលរបស់អុលឡោះ ជាបន្ទូលដ៏មានជីវិត និងមានអំណាចមុតជាងដាវមុខពីរទៅទៀត។ បន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ បន្ទូលនៃអុលឡោះវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្ដមនុស្ស។
ប៉ុន្ដែ បន្ទូលរបស់អុលឡោះជាអម្ចាស់នៅស្ថិតស្ថេរ អស់កល្បជានិច្ច។ បន្ទូលនេះ គឺជាដំណឹងល្អ ដែលគេបាននាំយកមកជូនបងប្អូន។
ប្រសិនបើអ្នកណាបានលះបង់អំពើសៅហ្មងនៃលោកីយ៍ ដោយបានស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់ និងជាអ្នកសង្គ្រោះយ៉ាងច្បាស់ហើយ តែបែរជាបណ្ដោយឲ្យអំពើសៅហ្មងនេះ មានអំណាចរួបរឹត និងដឹកនាំសាជាថ្មី ជីវិតរបស់អ្នកនោះនឹងក្លាយទៅជាអាក្រក់ជាងមុនទៅទៀត។