តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចទៅទូត របស់ស្រុកភីលីស្ទីន? ត្រូវឆ្លើយថា “អុលឡោះតាអាឡាបានសង់ក្រុងស៊ីយ៉ូនឡើង ហើយជនទុគ៌តក្នុងចំណោមប្រជារាស្ដ្ររបស់ ទ្រង់នឹងជ្រកកោននៅក្នុងក្រុងនោះ”។
ហេព្រើរ 11:10 - អាល់គីតាប ណាពីអ៊ីព្រហ៊ីមទន្ទឹងរង់ចាំទទួលក្រុងមួយ ដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលអុលឡោះបានធ្វើគម្រោង និងសង់ឡើង។ ព្រះគម្ពីរខ្មែរសាកល ដ្បិតលោកបានរង់ចាំទីក្រុងមួយដែលមានគ្រឹះ ដែលព្រះជាអ្នកគូរប្លង់ និងជាអ្នកសាងសង់។ Khmer Christian Bible ដ្បិតគាត់រង់ចាំទីក្រុងមួយដែលមានគ្រឹះ ជាទីក្រុងដែលព្រះជាម្ចាស់ជាអ្នកគូរប្លង់ ហើយជាអ្នកសាងសង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតលោកទន្ទឹងរង់ចាំក្រុងមួយ ដែលមានគ្រឹះរឹងមាំ ដែលព្រះជាអ្នកគូរប្លង់ និងជាជាងសង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំទន្ទឹងរង់ចាំទទួលក្រុងមួយដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលព្រះជាម្ចាស់បានធ្វើគម្រោង និងសង់ឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះលោករង់ចាំក្រុង១ ដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់។ |
តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចទៅទូត របស់ស្រុកភីលីស្ទីន? ត្រូវឆ្លើយថា “អុលឡោះតាអាឡាបានសង់ក្រុងស៊ីយ៉ូនឡើង ហើយជនទុគ៌តក្នុងចំណោមប្រជារាស្ដ្ររបស់ ទ្រង់នឹងជ្រកកោននៅក្នុងក្រុងនោះ”។
ក្នុងដំណាក់របស់អុលឡោះជាបិតាខ្ញុំ មានលំនៅជាច្រើន។ បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នាឡើយ។
យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជំរកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅសូរ៉កា ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាដៃរបស់អុលឡោះ។
រីឯយើងវិញ មាតុភូមិរបស់យើងនៅសូរ៉កា ហើយយើងនៅទន្ទឹងរង់ចាំអ្នកសង្គ្រោះ គឺអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់មកពីសូរ៉កានោះ។
តាមពិត ពួកគាត់ចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុភូមិនៅសូរ៉កាឯណោះ។ ហេតុនេះហើយបានជាអុលឡោះមិនខ្មាសនឹងឲ្យគេហៅទ្រង់ថា ជាម្ចាស់របស់បុព្វបុរសទាំងនោះឡើយ ដ្បិតទ្រង់បានរៀបចំក្រុងមួយសម្រាប់ពួកគាត់រួចទៅហើយ។
ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់អុលឡោះដ៏នៅអស់កល្ប គឺក្រុងយេរូសាឡឹមនៅសូរ៉កាដែលមានម៉ាឡាអ៊ីកាត់រាប់លានរាប់កោដិ
ដោយយើងបានទទួលនគរមួយដែលមិនចេះកក្រើកដូច្នេះ យើងត្រូវតែដឹងគុណ ហើយគោរពបម្រើអុលឡោះ តាមរបៀបដែលទ្រង់គាប់ចិត្ត ដោយចិត្ដគោរពប្រណិប័តន៍ និងគោរពកោតខ្លាចទ្រង់
ដ្បិតក្នុងលោកនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរគង់វង្សរហូតឡើយ យើងខំស្វែងរកក្រុងដែលនឹងមាននៅពេលខាងមុខនោះវិញ។
ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានគេបានសង់ឡើង រីឯអុលឡោះវិញ ទ្រង់បានសង់គ្រប់អ្វីៗទាំងអស់។
បន្ទាប់មក ខ្ញុំឃើញក្រុងបរិសុទ្ធជាក្រុងយេរូសាឡឹមថ្មី ចុះពីសូរ៉កា គឺចុះមកពីអុលឡោះ ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មីតុបតែងខ្លួនទទួលស្វាមី។