សុភាសិត 20:29 - អាល់គីតាប កម្លាំងជាអំនួតរបស់យុវជន រីឯសក់ស្កូវជាកិត្តិយសរបស់មនុស្សចាស់។ ព្រះគម្ពីរខ្មែរសាកល ភាពរុងរឿងរបស់ពួកមនុស្សកំលោះ គឺកម្លាំងរបស់ពួកគេ ហើយសិរីរុងរឿងរបស់ចាស់ៗ គឺសក់ស្កូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កម្លាំងកាយជាសេចក្ដីអំនួតរបស់មនុស្សកំលោះ ហើយសក់ស្កូវជាគ្រឿងលម្អដល់មនុស្សចាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កម្លាំងជាអំនួតរបស់យុវជន រីឯសក់ស្កូវជាកិត្តិយសរបស់មនុស្សចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំឡាំងកាយ ជាសេចក្ដីអំនួតរបស់មនុស្សកំឡោះ ហើយសក់ស្កូវជាគ្រឿងលំអដល់មនុស្សចាស់។ |
របួសដ៏ឈឺចាប់ជាឱសថបំបាត់ភាពអាក្រក់ ហើយការវាយដំអាចធ្វើឲ្យមានការកែប្រែ រហូតដល់ជម្រៅចិត្ត។
ត្រូវចេះអោនលំទោននៅចំពោះមុខចាស់ជរា និងលើកកិត្តិយសអះលីជំអះ។ ចូរគោរពកោតខ្លាចម្ចាស់របស់អ្នក។ យើងជាអុលឡោះតាអាឡា។
ក្មេងៗទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់អុលឡោះជាបិតា។ ចាស់ទុំទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ទ្រង់ ដែលនៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកមានកម្លាំងពលំ បន្ទូលរបស់អុលឡោះក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះអ៊ីព្លេសកំណាច។