ស្តេចហ្វៀរ៉អ៊ូនឲ្យគេទៅហៅយូសុះមក។ គេក៏ដោះលែងគាត់ចេញពីពន្ធនាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យគាត់ ហើយគាត់ផ្លាស់សម្លៀកបំពាក់ ចូលជួបស្តេចហ្វៀរ៉អ៊ូន។
សាស្តា 4:14 - អាល់គីតាប ក្មេងប្រុសនោះអាចចេញពីទីឃុំឃាំង ឡើងគ្រងរាជ្យបាន ទោះបីគេកើតមកជាអ្នកក្រក្នុងនគររបស់ខ្លួនក្ដី។ ព្រះគម្ពីរខ្មែរសាកល ទោះបីជាយុវជននោះបានកើតមកជាអ្នកក្រីក្រនៅក្នុងអាណាចក្ររបស់ខ្លួនក៏ដោយ ក៏គាត់បានចេញពីគុកមកធ្វើជាស្ដេចវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទោះបើអ្នកនោះចេញពីគុកមក ឬកើតមកជាអ្នកក្រក្នុងនគរក៏ដោយ គង់តែនឹងឡើងសោយរាជ្យបានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្មេងប្រុសនោះអាចចេញពីទីឃុំឃាំង ឡើងគ្រងរាជ្យបាន ទោះបីគេកើតមកជាអ្នកក្រក្នុងនគររបស់ខ្លួនក្ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទោះបើអ្នកនោះចេញពីគុកមក ឬកើតមកជាអ្នកក្រក្នុងនគរក៏ដោយ គង់តែនឹងឡើងសោយរាជ្យបានដែរ |
ស្តេចហ្វៀរ៉អ៊ូនឲ្យគេទៅហៅយូសុះមក។ គេក៏ដោះលែងគាត់ចេញពីពន្ធនាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យគាត់ ហើយគាត់ផ្លាស់សម្លៀកបំពាក់ ចូលជួបស្តេចហ្វៀរ៉អ៊ូន។
ពេលនោះ ស្តេចយ៉ូយ៉ាគីន ព្រមទាំងម្តាយ ពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលឹក ចេញមកសុំចុះចាញ់ស្តេចស្រុកបាប៊ីឡូន។ ស្តេចស្រុកបាប៊ីឡូនចាប់អ្នកទាំងនោះធ្វើជាឈ្លើយ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេចផ្ទាល់។
គេបានអារកកូនទាំងអស់របស់ស្តេចសេដេគា នៅចំពោះមុខស្តេចសេដេគា។ បន្ទាប់មកស្តេចនេប៊ូក្នេសា ឲ្យគេចាក់ភ្នែករបស់ស្តេចសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់នាំយកទៅស្រុកបាប៊ីឡូន។
ខ្ញុំឃើញមនុស្សទាំងអស់ដែលមានជីវិត និងមានចលនា នៅលើផែនដី លើកគ្នាទៅហែហមក្មេងប្រុស ដែលឡើងគ្រងរាជ្យជំនួសស្ដេចចាស់។
យើងធ្លាប់ពោលថា ដោយសារម្លប់ត្រជាក់ត្រជុំនៃស្តេច យើងនឹងរស់នៅក្នុងចំណោម ប្រជាជាតិទាំងឡាយ។ ប៉ុន្តែ ឥឡូវនេះ ស្តេច ដែលជាចៅហ្វាយជីវិតរបស់យើង គឺស្ដេចដែលអុលឡោះតាអាឡាបានចាក់ប្រេងតែងតាំង គាត់ជាប់ឃុំឃាំងក្នុងរណ្ដៅរបស់ពួកគេ។
ពេលស្ដេចមានប្រសាសន៍មិនទាន់ចប់ផង ស្រាប់តែមានឮសំឡេងពីលើមេឃមកថា៖ «នេប៊ូក្នេសាអើយ អ្នកបាត់បង់រាជសម្បត្តិហើយ ដូចមានសេចក្ដីថ្លែងទុកពីអ្នកស្រាប់។
ទ្រង់លើកមនុស្សកំសត់ទុគ៌តចេញពីធូលីដី ហើយដកមនុស្សក្រីក្រចេញពីគំនរសំរាម ដើម្បីឲ្យគេបានអង្គុយទន្ទឹមនឹងអ្នកធំ ព្រមទាំងបានគ្រងរាជដ៏រុងរឿង ដ្បិតអុលឡោះតាអាឡាបានតែងតាំងគ្រឹះនៃផែនដី ហើយទ្រង់ដាក់ពិភពលោក នៅលើគ្រឹះនេះ។