គ្រានោះ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរ ជាកូនរបស់លោកយ៉ូសាដាក ក៏នាំគ្នាងើបឡើង សង់ដំណាក់របស់អុលឡោះឡើងវិញ ដោយមានណាពីរបស់អុលឡោះជួយគាំទ្រផង។
សាការី 4:4 - អាល់គីតាប ខ្ញុំពោលទៅកាន់ម៉ាឡាអ៊ីកាត់ដែលសន្ទនាជាមួយខ្ញុំនោះថា៖ «លោកម្ចាស់ តើវត្ថុទាំងនេះមានន័យដូចម្ដេច?»។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីឆ្លើយហើយ ខ្ញុំក៏សួរទូតសួគ៌ដែលនិយាយនឹងខ្ញុំថា៖ “លោកម្ចាស់នៃខ្ញុំអើយ តើទាំងនេះជាអ្វី?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំក៏សួរទៅទេវតាដែលពោលមកខ្ញុំថា៖ «លោកម្ចាស់អើយ តើនេះជាអ្វី?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំពោលទៅកាន់ទេវតាដែលសន្ទនាជាមួយខ្ញុំនោះថា៖ «លោកម្ចាស់ តើវត្ថុទាំងនេះមានន័យដូចម្ដេច?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំក៏សួរដល់ទេវតាដែលពោលនឹងខ្ញុំថា លោកម្ចាស់អើយ នេះតើជាអ្វី |
គ្រានោះ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរ ជាកូនរបស់លោកយ៉ូសាដាក ក៏នាំគ្នាងើបឡើង សង់ដំណាក់របស់អុលឡោះឡើងវិញ ដោយមានណាពីរបស់អុលឡោះជួយគាំទ្រផង។
ខ្ញុំ ដានីយ៉ែល បានឮពាក្យទាំងនេះ តែពុំបានយល់អត្ថន័យទេ ខ្ញុំក៏សួរថា៖ «លោកម្ចាស់អើយ តើហេតុការណ៍ទាំងនេះនឹងត្រូវចប់ដូចម្ដេច?»។
ខ្ញុំក៏សួរម៉ាឡាអ៊ីកាត់ដែលនិយាយជាមួយខ្ញុំថា៖ «តើស្នែងទាំងបួននោះជាតំណាងអ្វី?»។ ម៉ាឡាអ៊ីកាត់តបមកខ្ញុំថា៖ «ស្នែងទាំងនោះជាតំណាងប្រជាជាតិដែលបានកំចាត់កំចាយអ្នកស្រុកយូដា អ្នកស្រុកអ៊ីស្រអែល និងអ្នកក្រុងយេរូសាឡឹម»។
ខ្ញុំក៏សួរថា៖ «លោកម្ចាស់ អ្នកទាំងនោះជានរណា?»។ ម៉ាឡាអ៊ីកាត់ដែលនិយាយជាមួយខ្ញុំ ពោលថា៖ «ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹងថា អ្នកទាំងនោះជានរណា»។
ម៉ាឡាអ៊ីកាត់តបមកខ្ញុំវិញថា៖ «តើអ្នកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ខ្ញុំមិនដឹងទេ លោកម្ចាស់»។
ខ្ញុំសួរថា៖ «តើវត្ថុនោះជាអ្វី?»។ ម៉ាឡាអ៊ីកាត់ឆ្លើយថា៖ «វត្ថុចេញមកនោះ គឺហិបដែលពោរពេញទៅដោយអំពើអាក្រក់របស់មនុស្សនៅក្នុងស្រុកទាំងមូល»។
ខ្ញុំក៏សួរម៉ាឡាអ៊ីកាត់ដែលសន្ទនាជាមួយខ្ញុំថា៖ «លោកម្ចាស់រទេះសេះទាំងនេះមានន័យដូចម្ដេចដែរ?»។
ពេលនោះ អ៊ីសាចេញពីមហាជនចូលទៅក្នុងផ្ទះ។ ពួកសិស្សនាំគ្នាចូលមកជួបគាត់សួរថា៖ «សូមតួនបកស្រាយប្រស្នាអំពីស្រងែក្នុងស្រែ ឲ្យយើងខ្ញុំបានយល់អត្ថន័យផង»។