ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 9:1 - អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​ទី​ប្រាំ​ផ្លុំ​ត្រែ​ឡើង ខ្ញុំ​ក៏​ឃើញ​ផ្កាយ​មួយ​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី ផ្កាយ​នោះ​ទទួល​កូន​សោ​រណ្ដៅ​នរ៉កា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទូតសួគ៌​ទីប្រាំ​ផ្លុំត្រែឡើង នោះ​ខ្ញុំ​បាន​ឃើញ​ផ្កាយ​មួយ​ធ្លាក់​ពី​លើមេឃ​មក​ផែនដី ហើយ​មាន​កូនសោ​នៃ​រណ្ដៅគ្មានបាត​បាន​ប្រទាន​ដល់​ផ្កាយនោះ​។

សូមមើលជំពូក

Khmer Christian Bible

ទេវតា​ទីប្រាំ​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​ខ្ញុំ​ឃើញ​ផ្កាយ​មួយ​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី​ ហើយ​ផ្កាយ​នោះ​បាន​ទទួល​កូន​សោ​រណ្ដៅ​នៃ​ទី​ជម្រៅ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទេវតា​ទី​ប្រាំ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ខ្ញុំ​ក៏​ឃើញ​ផ្កាយ​មួយ​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​លើ​ផែនដី ហើយ​មាន​គេ​ឲ្យ​កូន​សោ​ទី​ជម្រៅ​នៃ​ជង្ហុក​ធំ​ដល់​ផ្កាយ​នោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា*​ទី​ប្រាំ​ផ្លុំ​ត្រែ​ឡើង ខ្ញុំ​ក៏​ឃើញ​ផ្កាយ​មួយ​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី ផ្កាយ​នោះ​ទទួល​កូន​សោ​រណ្ដៅ​នរក​អវិចី

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទេវតា​ទី​៥​ក៏​ផ្លុំ​ឡើង នោះ​ខ្ញុំ​ឃើញ​ផ្កាយ​១​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​លើ​ផែនដី មាន​គេ​ឲ្យ​កូន​សោ​ទី​ជំរៅ​នៃ​ជង្ហុក​ធំ​ដល់​ផ្កាយ​នោះ

សូមមើលជំពូក



វិវរណៈ 9:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​អើយ ម្ដេច​ក៏​អ្នក​ធ្លាក់​ពី​លើ​មេឃ​មក​ដូច្នេះ? អ្នក​ធ្លាប់​បង្ក្រាប​ប្រជា‌ជាតិ​ទាំង‌ឡាយ ម្ដេច​អ្នក​ដួល​ដល់​ដី​យ៉ាង​នេះ?


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​ឃើញ​អ៊ីព្លេស‌ហ្សៃតន​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក ដូច​ផ្លេក​បន្ទោរ។


អ៊ីព្លេស​ទាំង​នោះ​បាន​ទទូច​អង្វរ​អ៊ីសា សូម​កុំ​ឲ្យ​អ៊ីសា​បញ្ជូន​ពួក​វា​ទៅ​នរ៉កា​អវិចី​ឡើយ។


«តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ស្ថាន​ក្រោម?» គឺ​ថា ដើម្បី​នាំ​អាល់ម៉ា‌ហ្សៀស​ឡើង​ពី​ចំណោម​មនុស្ស​ស្លាប់​មក


យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​នៅ​ក្នុង​ផ្នូរ។


ចំពោះ​អត្ថន័យ​លាក់​កំបាំង អំពី​ផ្កាយ​ទាំង​ប្រាំ​ពីរ​ដែល​អ្នក​ឃើញ​យើង​កាន់​នៅ​ដៃ និង​ជើង​ចង្កៀង​មាស​ទាំង​ប្រាំ​ពីរ​នេះ​មាន​ដូច​ត​ទៅៈ ផ្កាយ​ទាំង​ប្រាំ​ពីរ គឺ​ជា​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​ទាំង​ប្រាំ​ពីរ ហើយ​ជើង​ចង្កៀង​ទាំង​ប្រាំ​ពីរ គឺ​ជា​ក្រុម‌ជំអះ​ទាំង​ប្រាំ​ពីរ​នោះ​ឯង»។


ពេល​អ្នក​ទាំង​ពីរ​បាន​ផ្ដល់​សក្ខី‌ភាព​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ មាន​សត្វ​តិរច្ឆាន​ឡើង​ពី​នរ៉កា​អវិចី​មក​ច្បាំង​នឹង​គេ វា​នឹង​ឈ្នះ ហើយ​ប្រហារ​ជីវិត​គេ​ទៀត​ផង។


សត្វ​ដែល​អ្នក​ឃើញ​នោះ នៅ​សម័យ​ដើម​មាន​ជីវិត តែ​ឥឡូវ​នេះ គ្មាន​ទៀត​ទេ ហើយ​វា​នឹង​ឡើង​ពី​នរ៉កា‌អវិចី​មក រួច​វា​នឹង​វិនាស​បាត់​ទៅ​វិញ។ ពេល​ឃើញ​សត្វ​នោះ មនុស្ស‌ម្នា​រស់​នៅ​លើ​ផែនដី​ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត តាំង​ពី​មុន​កំណើត​ពិភព​លោក​មក នឹង​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង ព្រោះ​នៅ​សម័យ​ដើម​វា​មាន​ជីវិត តែ​ឥឡូវ​នេះ គ្មាន​ទៀត​ទេ ហើយ​វា​នឹង​លេច​មក​សា​ជា​ថ្មី។


បន្ទាប់​មក ខ្ញុំ​ឃើញ​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ចុះ​ពី​លើ​មេឃ ទាំង​កាន់​កូន​សោ​នរ៉កា​អវិចី និង​ច្រវាក់​មួយ​យ៉ាង​ធំ​នៅ​ដៃ​ផង។


រីឯ​អ៊ីព្លេស​ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​នោះ​ឲ្យ​វង្វេង ក៏​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ​ដែល​មាន​សត្វ​តិរច្ឆាន និង​ណាពី​ក្លែង‌ក្លាយ​នៅ​ក្នុង​នោះ​ស្រាប់។ គេ​នឹង​រង‌ទុក្ខ​វេទនា​ទាំង​ថ្ងៃ ទាំង​យប់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


រីឯ​ផ្កាយ​នៅ​លើ​មេឃ ក៏​ធ្លាក់​ចុះ​មក​ដី​ដូច​ផ្លែ​ល្វា​ខ្ចី​ជ្រុះ នៅ​ពេល​ខ្យល់​បក់​បោក​ដើម​វា​យ៉ាង​ខ្លាំង។


ម៉ាឡា‌អ៊ីកាត់​ទី​បី​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ផ្កាយ​មួយ​យ៉ាង​ធំ ដែល​កំពុង​តែ​ឆេះ​ដូច​ចន្លុះ ធ្លាក់​ពី​លើ​មេឃ​មក។ ផ្កាយ​នោះ​ធ្លាក់​មក​ក្នុង​ទន្លេ​ទាំង‌ឡាយ​អស់​មួយ​ភាគ​បី ហើយ​ក៏​ធ្លាក់​មក​លើ​ប្រភព​ទឹក​នានា​ដែរ។


ម៉ាឡា‌អ៊ីកាត់​ទី​បួន​ផ្លុំ​ត្រែ​ឡើង​ស្រាប់​តែ​ព្រះ‌អាទិត្យ​បាត់​រស្មី​អស់​មួយ​ភាគ​បី ហើយ​ព្រះ‌ច័ន្ទ និង​ផ្កាយ​ក៏​បាត់​រស្មី​មួយ​ភាគ​បី​ដែរ ធ្វើ​ឲ្យ​ងងឹត​អស់​មួយ​ភាគ​បី គឺ​ពេល​ថ្ងៃ​នឹង​ងងឹត​អស់​មួយ​ភាគ​បី ហើយ​ពេល​យប់​ក៏​នឹង​ងងឹត​អស់​មួយ​ភាគ​បី​ដែរ។


ខ្ញុំ​ក៏​បាន​ឃើញ​ម៉ាឡា‌អ៊ីកាត់​ប្រាំ​ពីរ​រូប​ដែល​ឈរ​នៅ​ខាង​មុខ​អុលឡោះ ទទួល​ត្រែ​ប្រាំ​ពីរ។


ហើយ​បើក​ទ្វារ​រណ្ដៅ​នរ៉កា​នោះ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ឡើង​មក ដូច​ផ្សែង​ដែល​ហុយ​ចេញ​ពី​ឡ​មួយ​យ៉ាង​ធំ។ ពេល​នោះ​ព្រះ‌អាទិត្យ និង​លំហ​អាកាស​ប្រែ​ទៅ​ជា​ងងឹត ព្រោះ​តែ​ផ្សែង​ដែល​ហុយ​ចេញ​ពី​រណ្ដៅ។