គាត់សម្លឹងមើលទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងតំបន់វាលរាបទាំងមូលឃើញមានផ្សែងហុយឡើងពីដីមក ដូចជាផ្សែងដែលហុយចេញពីឡ។
វិវរណៈ 19:3 - អាល់គីតាប មហាជនទាំងនោះពោលម្ដងទៀតថា៖ «ចូរសរសើរតម្កើងអុលឡោះ! ផ្សែងនៃក្រុងនោះនឹងហុយឡើងអស់កល្បជាអង្វែងតរៀងទៅ»។ ព្រះគម្ពីរខ្មែរសាកល ពួកគេពោលឡើងជាលើកទីពីរថា៖ “ហាលេលូយ៉ា! ផ្សែងពីចំហេះនាងហុយឡើងរហូតអស់កល្បជាអង្វែងតរៀងទៅ!”។ Khmer Christian Bible ពួកគេក៏បន្លឺឡើងម្ដងទៀតថា៖ «ហាលេលូយ៉ា! ផ្សែងហុយឡើងពីនាងអស់កល្បជានិច្ច» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេក៏ពោលពាក្យម្តងទៀតថា៖ «ហាលេលូយ៉ា! ផ្សែងនៃក្រុងនេះហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មហាជនទាំងនោះពោលម្ដងទៀតថា៖ «ហាលេលូយ៉ា! ផ្សែងនៃក្រុងនោះនឹងហុយឡើងអស់កល្បជាអង្វែងតរៀងទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកនោះក៏ពោលពាក្យម្តងទៀតថា ហាលេលូយ៉ា ហើយផ្សែងវាក៏ហុយឡើងនៅអស់កល្បជានិច្ចរៀងរាបតទៅ |
គាត់សម្លឹងមើលទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងតំបន់វាលរាបទាំងមូលឃើញមានផ្សែងហុយឡើងពីដីមក ដូចជាផ្សែងដែលហុយចេញពីឡ។
សូមឲ្យមនុស្សបាបវិនាសសូន្យពីផែនដី សូមកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា!។ ចូរសរសើរតម្កើងអុលឡោះ!
គឺមានភ្លើងឆេះទាំងថ្ងៃទាំងយប់ មានផ្សែងហុយអស់កល្បជានិច្ច។ ស្រុកទេសរបស់គេនឹងនៅជាទីស្មសាន ជាដរាបតរៀងទៅ ឥតមាននរណាម្នាក់ ដើរកាត់តាមនោះទៀតឡើយ។
រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ដូចម៉ាឡាអ៊ីកាត់ទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
ផ្សែងភ្លើងដែលធ្វើឲ្យគេរងទុក្ខទោស ហុយអស់កល្បជាអង្វែងតរៀងទៅ។ អស់អ្នកដែលបានក្រាបថ្វាយបង្គំសត្វតិរច្ឆាន និងក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ហើយបានទទួលសញ្ញាសំគាល់ឈ្មោះរបស់វា មុខជាត្រូវវេទនា ទាំងថ្ងៃទាំងយប់ ឥតស្រាកស្រាន្ដឡើយ»។
ពេលឃើញផ្សែងហុយឡើងពីក្រុង ដែលកំពុងតែឆេះ គេនាំគ្នាស្រែកថា “តើមានក្រុងណាអាចប្រៀបផ្ទឹមនឹងមហានគរនេះបាន!”។
ពេលស្ដេចនានានៅលើផែនដីដែលបានប្រាសចាកសីលធម៌ ជាមួយក្រុងនេះ ព្រមទាំងឈ្លក់នឹងទ្រព្យសម្បត្តិដ៏ហូរហៀររបស់វា ឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងតែឆេះ មុខជាយំសោកសង្រេងអាណិតក្រុងនេះមិនខាន។
បន្ទាប់ពីហេតុការណ៍ទាំងនោះមក ខ្ញុំឮហាក់ដូចជាមានសំឡេងយ៉ាងខ្លាំងរបស់មហាជនច្រើនកុះករនៅលើមេឃថា៖ «ចូរសរសើរតម្កើងអុលឡោះ! សូមលើកតម្កើងអុលឡោះជាម្ចាស់នៃយើង ទ្រង់សង្គ្រោះយើង ទ្រង់ប្រកបដោយសិរីរុងរឿង និងអំណាច
ពួកអះលីជំអះទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួនក៏នាំគ្នាក្រាបចុះ ហើយថ្វាយបង្គំអុលឡោះដែលនៅលើបល្ល័ង្កទាំងពោលថា៖ «អាម៉ីន! ចូរសរសើរតម្កើងអុលឡោះ!»។