ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 14:18 - អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត​ដែល​មាន​អំណាច​លើ​ភ្លើង​បាន​ចេញ​ពី​អាសនៈ​មក ពោល​ខ្លាំងៗ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​ដែល​កាន់​កាំបិត​ដ៏​មុត​ថា៖ «សូម​យក​កាំបិត​ដ៏​មុត​របស់​អ្នក មក​កាត់​ចង្កោម​ទំពាំង‌បាយ‌ជូរ​នៅ​លើ​ផែនដី​ទៅ ដ្បិត​ផ្លែ​វា​ទុំ​អស់​ហើយ!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ មាន​ទូតសួគ៌​មួយរូបទៀត​ចេញមក​ពី​អាសនា ជា​ទូត​ដែល​មាន​អំណាច​លើ​ភ្លើង ទូតនោះ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ទៅកាន់​ទូត​ដែល​មាន​កណ្ដៀវ​ដ៏មុត​នោះ​ថា​៖ “ចូរ​លូក​កណ្ដៀវ​ដ៏មុត​របស់អ្នក ហើយ​ប្រមូល​ចង្កោម​ទំពាំងបាយជូរ​នៃ​ផែនដី​ចុះ​! ដ្បិត​ផ្លែទំពាំងបាយជូរ​បាន​ទុំ​ហើយ”។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់​មក​ ទេវតា​មួយ​រូប​ទៀត​ដែល​មាន​អំណាច​លើ​ភ្លើង​ ក៏​ចេញ​ពី​កន្លែង​ថ្វាយ​តង្វាយ​មក​ ហើយ​ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​ទេវតា​ដែល​មាន​កណ្ដៀវ​ដ៏​មុត​នោះ​ថា៖​ «ចូរ​ប្រើ​កណ្ដៀវ​ដ៏​មុត​របស់​អ្នក​ទៅ​ប្រមូល​ចង្កោម​ទំពាំងបាយជូរ​នៅ​ផែនដី​ចុះ​ ដ្បិត​ផ្លែ​វា​ទុំ​ហើយ។​»

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​មាន​ទេវតា​មួយ​ទៀត ដែល​មាន​អំណាច​លើ​ភ្លើង ក៏​ចេញ​ពី​អាសនា​មក បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ហៅ​ទេវតា​ដែល​កាន់​កណ្ដៀវ​យ៉ាង​មុត​នោះ​ថា៖ «ចូរ​លូក​កណ្ដៀវ​យ៉ាង​មុត​របស់​លោក ទៅ​កាត់​ចង្កោម​ទំពាំង‌បាយ‌ជូរ​នៅ​ផែនដី​ទៅ ដ្បិត​ផ្លែ​វា​ទុំ​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា​មួយ​រូប​ទៀត​ដែល​មាន​អំណាច​លើ​ភ្លើង​បាន​ចេញ​ពី​អាសនៈ​មក ពោល​ខ្លាំងៗ​ទៅ​កាន់​ទេវតា​ដែល​កាន់​កាំបិត​ដ៏​មុត​ថា៖ «សូម​យក​កាំបិត​ដ៏​មុត​របស់​លោក មក​កាត់​ចង្កោម​ទំពាំង‌បាយជូរ​នៅ​លើ​ផែនដី​ទៅ ដ្បិត​ផ្លែ​វា​ទុំ​អស់​ហើយ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​មាន​ទេវតា​១​ទៀត ដែល​មាន​អំណាច​លើ​ភ្លើង ក៏​ចេញ​ពី​អាសនា​មក បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ដល់​ទេវតា​ដែល​កាន់​ចែ​ដ៏​មុត​នោះ​ថា ចូរ​លូក​ចែ​ដ៏​មុត​របស់​ឯង ទៅ​កាត់​ចង្កោម​ទំពាំង‌បាយ‌ជូរ នៅ​ផែនដី​ទៅ ដ្បិត​ផ្លែ​ទុំ​ហើយ

សូមមើលជំពូក



វិវរណៈ 14:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្រូវ​ទុំ​ហើយ ចូរ​នាំ​គ្នា​យក​កណ្ដៀវ​មក​ច្រូត! ធុង​សម្រាប់​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ពេញ​ហើយ ចូរ​នាំ​គ្នា​មក​ជាន់! ធុង​ពេញ​ហៀរ​ទៅ​ដោយ​ទឹក​ទំពាំង‌បាយជូរ! ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​ណាស់!»។


លុះ​ស្រូវ​ទុំ គេ​យក​កណ្ដៀវ​មក​ច្រូត ដ្បិត​ដល់​រដូវ​ចម្រូត​ហើយ»។


ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​អាសនៈ​មក​ថា៖ «ប្រាកដ​មែន! ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្ដិធម៌​ពិត​មែន​ហើយ!»។


ម៉ាឡា‌អ៊ីកាត់​ទី​បួន​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​ស្តេច‌អាទិត្យ ស្រាប់​តែ​ព្រះ‌អាទិត្យ​ទទួល​អំណាច​ធ្វើ​ឲ្យ​មនុស្ស​ក្ដៅ​ក្រហល់​ក្រហាយ។


មាន​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត​មក​ឈរ​នៅ​ជិត​អាសន ទាំង​កាន់​ពាន​មាស​មួយ​ផង។ ម៉ាឡា‌អ៊ីកាត់​នោះ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន​យក​ទៅ​ជូន ជា​មួយ​ពាក្យ​ទូរអា​របស់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់ នៅ​លើ​អាសនៈ​មាស​ដែល​ស្ថិត​នៅ​ខាង​មុខ​បល្ល័ង្ក។