Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 14:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 រួច​មាន​ទេវតា​មួយ​ទៀត ដែល​មាន​អំណាច​លើ​ភ្លើង ក៏​ចេញ​ពី​អាសនា​មក បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ហៅ​ទេវតា​ដែល​កាន់​កណ្ដៀវ​យ៉ាង​មុត​នោះ​ថា៖ «ចូរ​លូក​កណ្ដៀវ​យ៉ាង​មុត​របស់​លោក ទៅ​កាត់​ចង្កោម​ទំពាំង‌បាយ‌ជូរ​នៅ​ផែនដី​ទៅ ដ្បិត​ផ្លែ​វា​ទុំ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ពេលនោះ មាន​ទូតសួគ៌​មួយរូបទៀត​ចេញមក​ពី​អាសនា ជា​ទូត​ដែល​មាន​អំណាច​លើ​ភ្លើង ទូតនោះ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ទៅកាន់​ទូត​ដែល​មាន​កណ្ដៀវ​ដ៏មុត​នោះ​ថា​៖ “ចូរ​លូក​កណ្ដៀវ​ដ៏មុត​របស់អ្នក ហើយ​ប្រមូល​ចង្កោម​ទំពាំងបាយជូរ​នៃ​ផែនដី​ចុះ​! ដ្បិត​ផ្លែទំពាំងបាយជូរ​បាន​ទុំ​ហើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 បន្ទាប់​មក​ ទេវតា​មួយ​រូប​ទៀត​ដែល​មាន​អំណាច​លើ​ភ្លើង​ ក៏​ចេញ​ពី​កន្លែង​ថ្វាយ​តង្វាយ​មក​ ហើយ​ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​ទេវតា​ដែល​មាន​កណ្ដៀវ​ដ៏​មុត​នោះ​ថា៖​ «ចូរ​ប្រើ​កណ្ដៀវ​ដ៏​មុត​របស់​អ្នក​ទៅ​ប្រមូល​ចង្កោម​ទំពាំងបាយជូរ​នៅ​ផែនដី​ចុះ​ ដ្បិត​ផ្លែ​វា​ទុំ​ហើយ។​»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ទេវតា​មួយ​រូប​ទៀត​ដែល​មាន​អំណាច​លើ​ភ្លើង​បាន​ចេញ​ពី​អាសនៈ​មក ពោល​ខ្លាំងៗ​ទៅ​កាន់​ទេវតា​ដែល​កាន់​កាំបិត​ដ៏​មុត​ថា៖ «សូម​យក​កាំបិត​ដ៏​មុត​របស់​លោក មក​កាត់​ចង្កោម​ទំពាំង‌បាយជូរ​នៅ​លើ​ផែនដី​ទៅ ដ្បិត​ផ្លែ​វា​ទុំ​អស់​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ហើយ​មាន​ទេវតា​១​ទៀត ដែល​មាន​អំណាច​លើ​ភ្លើង ក៏​ចេញ​ពី​អាសនា​មក បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ដល់​ទេវតា​ដែល​កាន់​ចែ​ដ៏​មុត​នោះ​ថា ចូរ​លូក​ចែ​ដ៏​មុត​របស់​ឯង ទៅ​កាត់​ចង្កោម​ទំពាំង‌បាយ‌ជូរ នៅ​ផែនដី​ទៅ ដ្បិត​ផ្លែ​ទុំ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត​ដែល​មាន​អំណាច​លើ​ភ្លើង​បាន​ចេញ​ពី​អាសនៈ​មក ពោល​ខ្លាំងៗ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​ដែល​កាន់​កាំបិត​ដ៏​មុត​ថា៖ «សូម​យក​កាំបិត​ដ៏​មុត​របស់​អ្នក មក​កាត់​ចង្កោម​ទំពាំង‌បាយ‌ជូរ​នៅ​លើ​ផែនដី​ទៅ ដ្បិត​ផ្លែ​វា​ទុំ​អស់​ហើយ!»។

សូមមើលជំពូក ចម្លង




វិវរណៈ 14:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​លូក​កណ្តៀវ​ទៅ ដ្បិត​ចម្រូត​ទុំ​ហើយ ចូរ​មក​ជាន់​ផ្លែ​ចុះ ដ្បិត​ធុង​បញ្ជាន់​ផ្លែ​ពេញ​ហើយ ធុង​ត្រង​ទឹក​ទំពាំង​បាយ​ជូរ​ក៏​ពេញ​ហៀរដែរ ដ្បិត​អំពើ​អាក្រក់​របស់​គេ​សម្បើម​ណាស់។


លុះ​ពេល​ទុំ​ភ្លាម គាត់​ក៏​យក​កណ្តៀវ​ទៅ​ច្រូត ព្រោះ​ដល់​រដូវ​ចម្រូត​ហើយ»។


ខ្ញុំ​ឮ​អាសនា​ពោល​ថា៖ «មែន​ហើយ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ សេចក្ដី​ជំនុំ‌ជម្រះ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់​ទាំង​អស់!»។


ទេវតា​ទី​បួន​យក​ពែង​របស់​ខ្លួន ចាក់​ទៅ​លើ​ព្រះ‌អាទិត្យ ស្រាប់​តែ​ព្រះ‌អាទិត្យ​ក៏​ទទួល​អំណាច​ធ្វើ​ឲ្យ​មនុស្ស​ត្រូវ​ខ្លោច ដោយ‌សារ​ភ្លើង។


មាន​ទេវតា​មួយ​ទៀត បាន​ចេញ​មក​ឈរ​នៅ​ចំពោះ​អាសនា ទាំង​កាន់​ពាន​មាស ហើយ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន ដើម្បី​ថ្វាយ​ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ​ទាំង​អស់ នៅ​លើ​អាសនា​មាស​ដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម