ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 47:20 - អាល់គីតាប

យូសុះ​បាន​ទិញ​ដី​ទាំង​អស់​នៅ​ស្រុក​អេស៊ីប ជូន​ស្តេច​ហ្វៀរ៉អ៊ូន ដ្បិត​ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​លក់​ដី​របស់​គេ​រៀងៗ​ខ្លួន ព្រោះ​តែ​ទុរ្ភិក្ស​កើត​មាន​រឹត​តែ​ខ្លាំង​ឡើងៗ ដូច្នេះ ស្រុក​ទាំង​មូល​ក៏​បាន​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​ហ្វៀរ៉អ៊ូន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គឺយ៉ាងនេះឯង​ដែល​យ៉ូសែប​ទិញ​ទឹកដី​អេហ្ស៊ីប​ទាំងមូល​ថ្វាយ​ផារ៉ោន ដ្បិត​ជនជាតិអេហ្ស៊ីប​បាន​លក់​ស្រែចម្ការ​របស់គេ​រៀងៗខ្លួន ដោយព្រោះ​ទុរ្ភិក្ស​ធ្ងន់ធ្ងរ​ណាស់​ដល់​ពួកគេ ដូច្នេះ​ស្រុក​នោះ​បាន​ទៅជា​របស់​ផារ៉ោន​;

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ លោក​យ៉ូសែប​បាន​ទិញ​ដីទាំង​អស់នៅ​ស្រុក​អេស៊ីព្ទ​ថ្វាយ​ផារ៉ោន ដ្បិត​សាសន៍​អេស៊ីព្ទ​សុទ្ធ​តែ​បាន​លក់​ស្រែ​ចម្ការ​របស់​គេ​រៀង​ៗ​ខ្លួន ព្រោះ​គេ​ជួប​នឹង​អំណត់​នោះ​ខ្លាំង​ណាស់ ហើយ​ស្រុក​នោះ​ក៏បាន​ទៅ​ជា​របស់​ផារ៉ោន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​បាន​ទិញ​ដី​ទាំង​អស់​នៅ​ស្រុក​អេស៊ីប ថ្វាយ​ព្រះចៅ​ផារ៉ោន ដ្បិត​ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​លក់​ដី​របស់​គេ​រៀងៗ​ខ្លួន ព្រោះ​តែ​ទុរ្ភិក្ស​កើត​មាន​រឹត​តែ​ខ្លាំង​ឡើងៗ​ដូច្នេះ ស្រុក​ទាំង​មូល​ក៏​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​ព្រះចៅ​ផារ៉ោន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ូសែប​ក៏​ទិញ​ដី នៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​ថ្វាយ​ផារ៉ោន ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​គេ​លក់​ស្រែ​ចំការ​រៀង​ខ្លួន​ពី​ព្រោះ​គេ​អត់​ជា​ខ្លាំង ស្រុក​នោះ​ក៏​ទៅ​ជា​របស់​ផង​ផារ៉ោន​ទាំង​អស់

សូមមើលជំពូក



លោកុ‌ប្បត្តិ 47:20
2 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​ចៅ‌ហ្វាយ​ឡើយ។ បើ​អត់​ពី​យើង​ខ្ញុំ ដី​ធ្លី​របស់​យើង​ខ្ញុំ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។ ដូច្នេះ សូម​ចៅ‌ហ្វាយ​ទិញ​ទាំង​យើង​ខ្ញុំ ទាំង​ដី​ធ្លី​របស់​យើង​ខ្ញុំ ជា​ថ្នូរ​នឹង​ស្បៀង​អាហារ​ទៅ។ យើង​ខ្ញុំ​នឹង​ទៅ​ជា​ទាសករ​របស់​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ដី​ធ្លី​របស់​យើង​ខ្ញុំ ក៏​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​ដែរ។ សូម​ចៅ‌ហ្វាយ​ផ្តល់​ពូជ​ស្រូវ​ឲ្យ​យើង​ខ្ញុំ​សាប​ព្រោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ជីវិត​ផុត​ពី​សេចក្តី​ស្លាប់ កុំ​ឲ្យ​ដី​ធ្លី​របស់​យើង​ក្លាយ​ទៅ​ជា​ទី​រហោ‌ស្ថាន»។


យូសុះ​បាន​ជន្លៀស​ប្រជា‌ជន​ពី​ក្រុង​មួយ ទៅ​ក្រុង​មួយ​ទៀត​ក្នុង​ស្រុក​អេស៊ីប។