លោកុប្បត្តិ 47:2 - អាល់គីតាប យូសុះ បាននាំបងប្អូនរបស់គាត់ប្រាំនាក់ ចូលទៅជួបស្តេចហ្វៀរ៉អ៊ូន ព្រះគម្ពីរខ្មែរសាកល គាត់បានយកប្រាំនាក់ពីចំណោមបងប្អូនរបស់គាត់ ហើយឲ្យពួកគេឈរនៅចំពោះផារ៉ោន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបយកបងប្អូនប្រាំនាក់ទៅថ្វាយផារ៉ោន ឲ្យទ្រង់ស្គាល់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបបាននាំបងប្អូនរបស់លោកប្រាំនាក់ ចូលទៅគាល់ព្រះចៅផារ៉ោន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏យកបងប្អូន៥នាក់ទៅថ្វាយផារ៉ោនឲ្យទ្រង់ស្គាល់ |
នៅលើកទីពីរ យូសុះបានប្រាប់ឲ្យបងប្អូនរបស់គាត់ស្គាល់គាត់ ហើយស្តេចហ្វៀរ៉អ៊ូនក៏បានជ្រាបអំពីដើមកំណើតរបស់យូសុះដែរ។
យើងដឹងថា អុលឡោះដែលបានប្រោសអ៊ីសាជាអម្ចាស់ឲ្យរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយអ៊ីសាដែរ ព្រមទាំងនាំយើងទៅនៅក្បែរអ៊ីសារួមជាមួយបងប្អូនថែមទៀតផង។
ដូច្នេះ យើងផ្សព្វផ្សាយដំណឹងអំពីអាល់ម៉ាហ្សៀសនេះហើយ យើងដាស់តឿន និងប្រៀនប្រដៅមនុស្សគ្រប់ៗគ្នា ដោយប្រើប្រាជ្ញាគ្រប់យ៉ាង ធ្វើឲ្យគេទាំងអស់គ្នាបានគ្រប់លក្ខណៈនៅក្នុងអាល់ម៉ាហ្សៀស។
អុលឡោះអាចការពារបងប្អូន មិនឲ្យមានកំហុស ព្រមទាំងឲ្យឈរនៅមុខសិរីរុងរឿងរបស់ទ្រង់ ឥតសៅហ្មង និងមានអំណរសប្បាយទៀតផង។