គេនាំហ្វូងសត្វមកជូនយូសុះ យូសុះក៏ផ្តល់ស្បៀងអាហារឲ្យគេ ជាថ្នូរនឹងសេះ ហ្វូងចៀម ហ្វូងគោ និងលាផង។ ដូច្នេះ នៅឆ្នាំនោះ យូសុះបានផ្តល់ស្បៀងអាហារឲ្យគេ ហើយយកហ្វូងសត្វទាំងអស់របស់គេជាថ្នូរ។
លោកុប្បត្តិ 47:18 - អាល់គីតាប លុះឆ្នាំនោះកន្លងផុតទៅ នៅឆ្នាំបន្ទាប់ ពួកគេមករកយូសុះម្តងទៀត ពោលថា៖ «យើងខ្ញុំសូមជម្រាបចៅហ្វាយតាមត្រង់ថា យើងខ្ញុំអស់ប្រាក់ហើយ រីឯហ្វូងសត្វក៏យើងខ្ញុំបានយកមកជូនចៅហ្វាយអស់ដែរ យើងខ្ញុំគ្មានសល់អ្វីក្រៅពីខ្លួនប្រាណ និងដីធ្លី ជូនចៅហ្វាយប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល កាលឆ្នាំនោះកន្លងផុតទៅហើយ ពួកគេក៏មករកគាត់នៅឆ្នាំបន្ទាប់ ហើយនិយាយនឹងគាត់ថា៖ “យើងខ្ញុំមិនអាចលាក់ពីលោកម្ចាស់នៃយើងខ្ញុំបានទេថា យើងខ្ញុំអស់ប្រាក់ហើយ រីឯហ្វូងសត្វក៏ទៅជារបស់លោកម្ចាស់នៃយើងខ្ញុំដែរ។ គ្មានអ្វីនៅសល់នៅចំពោះលោកម្ចាស់នៃយើងខ្ញុំឡើយ ក្រៅពីខ្លួនយើងខ្ញុំ និងដីធ្លីរបស់យើងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលឆ្នាំនោះកន្លងផុតទៅ ហើយចូលដល់ឆ្នាំបន្ទាប់ ពួកគេមករកលោកយ៉ូសែប ពោលថា៖ «យើងខ្ញុំមិនលាក់បាំងនឹងលោកម្ចាស់នៃយើងខ្ញុំទេ ដ្បិតប្រាក់របស់យើងខ្ញុំអស់រលីងហើយ ឯហ្វូងសត្វទាំងអស់ក៏បានទៅលោកម្ចាស់ដែរ គ្មានសល់អ្វីនៅមុខលោកម្ចាស់នៃយើងខ្ញុំឡើយ នៅសល់តែខ្លួនប្រាណយើងខ្ញុំ និងដីរបស់យើងខ្ញុំប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះឆ្នាំនោះកន្លងផុតទៅ នៅឆ្នាំបន្ទាប់ ពួកគេមករកលោកម្ដងទៀត ពោលថា៖ «យើងខ្ញុំសូមជម្រាបលោកម្ចាស់តាមត្រង់ថា យើងខ្ញុំអស់ប្រាក់ហើយ រីឯហ្វូងសត្វក៏យើងខ្ញុំបានយកមកជូនលោកម្ចាស់អស់ដែរ យើងខ្ញុំគ្មានសល់អ្វីក្រៅពីខ្លួនប្រាណ និងដីធ្លី ជូនលោកម្ចាស់ប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ផុតពីឆ្នាំនោះទៅ ចូលមកឆ្នាំថ្មីទៀត នោះគេមកឯយ៉ូសែបអង្វរថា យើងខ្ញុំមិនលាក់បាំងនឹងលោកម្ចាស់នៃយើងខ្ញុំទេ ដ្បិតប្រាក់របស់យើងខ្ញុំអស់រលីងហើយ ឯហ្វូងសត្វទាំងអស់សោតក៏បានទៅលោកម្ចាស់ដែរ គ្មានសល់អ្វីនៅមុខលោកម្ចាស់នៃយើងខ្ញុំឡើយ នៅសល់តែខ្លួនយើងខ្ញុំនឹងដីរបស់យើងខ្ញុំប៉ុណ្ណោះ |
គេនាំហ្វូងសត្វមកជូនយូសុះ យូសុះក៏ផ្តល់ស្បៀងអាហារឲ្យគេ ជាថ្នូរនឹងសេះ ហ្វូងចៀម ហ្វូងគោ និងលាផង។ ដូច្នេះ នៅឆ្នាំនោះ យូសុះបានផ្តល់ស្បៀងអាហារឲ្យគេ ហើយយកហ្វូងសត្វទាំងអស់របស់គេជាថ្នូរ។
មិនត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខចៅហ្វាយឡើយ។ បើអត់ពីយើងខ្ញុំ ដីធ្លីរបស់យើងខ្ញុំក៏គ្មានប្រយោជន៍អ្វីដែរ។ ដូច្នេះ សូមចៅហ្វាយទិញទាំងយើងខ្ញុំ ទាំងដីធ្លីរបស់យើងខ្ញុំ ជាថ្នូរនឹងស្បៀងអាហារទៅ។ យើងខ្ញុំនឹងទៅជាទាសកររបស់ស្តេចហ្វៀរ៉អ៊ូន ហើយដីធ្លីរបស់យើងខ្ញុំ ក៏ទៅជាកម្មសិទ្ធិរបស់ស្តេចដែរ។ សូមចៅហ្វាយផ្តល់ពូជស្រូវឲ្យយើងខ្ញុំសាបព្រោះ ដើម្បីឲ្យយើងខ្ញុំបានរួចជីវិតផុតពីសេចក្តីស្លាប់ កុំឲ្យដីធ្លីរបស់យើងក្លាយទៅជាទីរហោស្ថាន»។
ថ្ងៃមួយស្តេចស្រុកអ៊ីស្រអែលកំពុងដើរនៅលើកំពែង ស្រាប់តែមានស្ត្រីម្នាក់ស្រែកថា៖ «សូមជម្រាបស្តេចជាអម្ចាស់! សូមជួយខ្ញុំផង!»។
«សូមជម្រាបស្តេច អ្នកទាំងនេះប្រព្រឹត្តអាក្រក់ចំពោះណាពីយេរេមាពន់ពេកណាស់ គឺគេយកគាត់ទម្លាក់ក្នុងអណ្ដូង គាត់មុខជាស្លាប់ដោយអត់អាហារ ក្នុងអណ្ដូងនោះពុំខាន ដ្បិតគ្មានស្បៀងអាហារក្នុងក្រុងទៀតឡើយ!»។