ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 46:5 - អាល់គីតាប

យ៉ាកកូប​ចាក​ចេញ​ពី​បៀរ‌សេ‌បា។ កូន​របស់​អ៊ីស្រ‌អែល​បាន​នាំ​ឪពុក និង​ប្រពន្ធ​កូន​របស់​ខ្លួន​ជិះ​រទេះ ដែល​ស្តេច​ហ្វៀរ៉អ៊ូន​បាន​បញ្ជូន​ឲ្យ​មក​ទទួល​នោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក យ៉ាកុប​ក្រោកឡើង​ចេញពី​បៀរ-សេបា ហើយ​ពួក​កូនប្រុស​របស់​អ៊ីស្រាអែល​ក៏​បញ្ជិះ​យ៉ាកុប​ឪពុក​របស់ពួកគេ កូន​ៗ​របស់ពួកគេ និង​ប្រពន្ធ​របស់ពួកគេ​លើ​រទេះ​ដែល​ផារ៉ោន​បាន​បញ្ជូនមក​ដើម្បីឲ្យ​គាត់​ជិះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក លោក​យ៉ាកុប​ក៏​ចេញ​ពី​បៀរ-សេបា។ កូន​ៗ​របស់​លោក​អ៊ីស្រា‌អែល​ក៏​បញ្ជិះ​ឪពុក និង​ប្រពន្ធ​កូន​របស់​គេ ក្នុង​រទេះ​ដែល​ផារ៉ោន​បាន​បញ្ជូន​មក​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​ចាក​ចេញ​ពី​បៀរ‌សេបា។ កូន​របស់​លោក​អ៊ីស្រា‌អែល​បាន​នាំ​ឪពុក និង​ប្រពន្ធ​កូន​របស់​ខ្លួន​ជិះ​រទេះ ដែល​ព្រះចៅ​ផារ៉ោន​បាន​បញ្ជូន​ឲ្យ​មក​ទទួល​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​យ៉ាកុប​ក្រោក​ឡើង​ចេញ​ពី​បៀរ-សេបា​ទៅ ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​បញ្ជិះ​ឪពុក នឹង​ប្រពន្ធ​កូន​គេ​លើ​រទេះ​ដែល​ផារ៉ោន​បាន​ផ្ញើ​មក​សំរាប់​នាំ​យក​ទៅ

សូមមើលជំពូក



លោកុ‌ប្បត្តិ 46:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្អែក​ឡើង អ៊ីព្រហ៊ីម​ក្រោក​ពី​ព្រលឹម យក​ស្បៀង​អាហារ និង​បំពង់​ទឹក​មក​ប្រគល់​ឲ្យ​ហាជើរ ហើយ​លើក​កូន​ដាក់​លើ-ក​នាង រួច​ប្រាប់​នាង​ឲ្យ​ចេញ​ទៅ។ ហាជើរ​ចាក​ចេញ​ពី​ទី​នោះ ហើយ​វិល​វល់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ជិត​ក្រុង​បៀរសេ‌បា។


សុំ​អ្នក​ប្រាប់​ពួក​គេ​ទៀត​ថា “ចូរ​យក​រទេះ​ពី​ស្រុក​អេស៊ីប ទៅ​ដឹក​ជញ្ជូន​ប្រពន្ធ​កូន និង​ឪពុក​អ្នក​រាល់​គ្នា​មក​ទី​នេះ។


កូនៗ​របស់​អ៊ីស្រ‌អែល នាំ​គ្នា​ធ្វើ​តាម​ពាក្យ​នេះ។ យូសុះ​យក​រទេះ​មក​ឲ្យ​ពួក​គេ តាម​បញ្ជា​របស់​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​គាត់​ក៏​ឲ្យ​ស្បៀង​អាហារ​គេ​សម្រាប់​បរិភោគ​តាម​ផ្លូវ​ដែរ។


ពួក​គេ​ក៏​ជម្រាប​ជូន​នូវ​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​យូសុះ​បាន​ផ្តាំ​មក។ ពេល​ឃើញ​រទេះ​ដែល​យូសុះ​បញ្ជូន​មក ដើម្បី​ដឹក​គាត់​ទៅ​ស្រុក​អេស៊ីប យ៉ាកកូប ជា​ឪពុក​ក៏​ភ្ញាក់​ស្មារតី​ឡើង​វិញ


ស្តេច​ហ្វៀរ៉អ៊ូន​ក៏​ឲ្យ​គេ​ហៅ​ម៉ូសា​មក ហើយ​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គោរព​បម្រើអុលឡោះ‌តាអាឡា​ចុះ តែ​ត្រូវ​ទុក​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​ទី​នេះ។ អ្នក​រាល់​គ្នា​អាច​យក​ក្មេងៗ​ទៅ​ជា​មួយ​បាន»។


យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទាំង​អស់​ទៅ​ជា​មួយ ដោយ​ឥត​ទុក​សត្វ​ណា​មួយ ឲ្យ​នៅ​ទី​នេះ​ទេ។ យើង​ខ្ញុំ​ត្រូវ​ឲ្យ​ពួក​វា​មួយ​ចំនួន​ជូនអុលឡោះ‌តាអាឡា ប៉ុន្តែ មុន​នឹង​ទៅ​ដល់​ទី​ដៅ យើង​ខ្ញុំ​ក៏​ពុំ​បាន​ដឹង​ថា តើ​ត្រូវ​ឲ្យ​សត្វ​ណា​នៅ​ឡើយ»។


យ៉ាកកូប​ក៏​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​គាត់​បាន​ស្លាប់​ទៅ ពួក​បុព្វ‌បុរស​ក៏​បាន​ស្លាប់​នៅ​ស្រុក​នោះ​ដែរ។


ក្រោយ​ពេល​ដែល​យ៉ាកកូប​ទៅ​ដល់​ស្រុក​អេស៊ីប បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ស្រែក​អង្វរ​រកអុលឡោះ‌តាអាឡា។ ទ្រង់​ក៏​ចាត់​ម៉ូសា និង​ហារូន​ឲ្យ​ទៅ​នាំ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប មក​រស់​នៅ​ក្នុង​ស្រុក​នេះ។