ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 46:10 - អាល់គីតាប

កូន​ប្រុស​របស់​ស៊ីម្មាន​មាន យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​ជន‌ជាតិ​កាណាន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួក​កូនប្រុស​របស់​ស៊ីម្មាន មាន​យេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល​ដែលជា​កូន​របស់​ស្ត្រី​ជនជាតិកាណាន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​របស់​ស៊ីម្មាន គឺ​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​សាសន៍​កាណានម្នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ប្រុស​របស់​លោក​ស៊ីម្មាន​មាន យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​ជន‌ជាតិ​កាណាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​កូន​របស់​ស៊ីម្មាន គឺ​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ នឹង​សូល​ជា​កូន​របស់​ស្រី​សាសន៍​កាណាន​ម្នាក់

សូមមើលជំពូក



លោកុ‌ប្បត្តិ 46:10
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា‌ហាក់​បាន​ហៅ​យ៉ាកកូប​មក​ឲ្យ​ពរ ហើយ​ហាម​ថា៖ «កូន​មិន​ត្រូវ​យក​ស្ត្រី​សាសន៍​កាណាន ធ្វើ​ជា​ភរិយាទេ។


គាត់​មាន​ផ្ទៃ​ពោះ​ម្តង​ទៀត ហើយ​សំរាល​បាន​កូន​ប្រុស​មួយ គាត់​ពោល​ថា៖ «អុលឡោះ‌តាអាឡា​ដឹង​ថា ប្ដី​ខ្ញុំ​មិន​ស្រឡាញ់​ខ្ញុំ​ទេ បាន​ជា​ទ្រង់​ប្រទាន​កូន​ប្រុស​មួយ​ទៀត​នេះ​មក​ឲ្យ​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​ថា“ស៊ីម្មាន”។


នៅ​ថ្ងៃ​ទី​បី ពេល​ប្រុសៗ​ក្រុង​នោះ កំពុង​តែ​ឈឺ កូន​ប្រុស​ពីរ​នាក់​របស់​យ៉ាកកូប គឺ​ស៊ីម្មាន និង​លេវី ដែល​ត្រូវ​ជា​បង​របស់​ឌីណា បាន​នាំ​គ្នា​កាន់​ដាវ​ចូល​ទៅ​ក្នុង​ទី​ក្រុង។ អ្នក​ក្រុង​ពុំ​បាន​គិត​ខ្វល់​ខ្វាយ​អ្វី​សោះ​ឡើយ។ អ្នក​ទាំង​ពីរ​ក៏​ប្រហារ​ជីវិត​ប្រុសៗ​ទាំង​អស់​នៅ​ក្រុង​នោះ


យ៉ាកកូប​និយាយ​ទៅ​កាន់​ស៊ីម្មាន និង​លេវី​ថា៖ «កូន​ទាំង​ពីរ​ប្រព្រឹត្ត​ដូច្នេះ នាំ​ឲ្យ​ពុក​មាន​កង្វល់​ហើយ ព្រោះ​អ្នក​ស្រុក​នេះ គឺ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត មុខ​ជា​នាំ​គ្នា​ស្អប់​ពុក។ ប្រសិន​បើ​ពួក​គេ​លើក​គ្នា​មក​វាយ​ប្រហារ​ពុក នោះ​ពុក​ត្រូវ​វិនាស​ជា​មួយ​ក្រុម​គ្រួសារ​ពុក​ជា​មិន​ខាន ដ្បិត​ពុក​មាន​ទ័ព​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ»។


កូន​ប្រុស​របស់​លេវី​មាន គើរសុន កេហាត់ និង​ម៉្រារី។


កូន​ប្រុស​របស់​រូបេន​មាន ហេណុក ប៉ាលូវ ហេស្រុន និង​កើមី។


កូន​របស់​អ៊ីស្រ‌អែល មាន​រាយ​នាម​ដូច​ត​ទៅ: រូបេន ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ សាប់យូ‌ឡូន


កូន​របស់​លោក​ស៊ីម្មាន​មាន យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​ជន‌ជាតិ​កាណាន។ អ្នក​ទាំង​នោះ ជា​បុព្វ‌បុរស​នៃ​អំបូរ​ស៊ីម្មាន។


ស្លូមាល​ជា​កូន​របស់​ស៊ូរីសា‌ដាយ ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន។