ស្តេចអប៊ីម៉ាឡិចតបវិញថា៖ «ខ្ញុំមិនដឹងថានរណាបានធ្វើដូច្នេះទេ ព្រោះអ្នកពុំបានប្រាប់ឲ្យខ្ញុំដឹង គឺខ្ញុំទើបតែដឹងនៅពេលនេះប៉ុណ្ណោះ»។
លោកុប្បត្តិ 44:15 - អាល់គីតាប យូសុះនិយាយទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ អ្នករាល់គ្នាមិនដឹងទេឬថា មនុស្សដូចខ្ញុំនេះចេះទស្សន៍ទាយដឹងទាំងអស់?»។ ព្រះគម្ពីរខ្មែរសាកល យ៉ូសែបនិយាយនឹងពួកគេថា៖ “ការដែលពួកឯងបានធ្វើនេះជាអ្វី? តើពួកឯងមិនដឹងថាមនុស្សដូចយើងនេះ ចេះទស្សទាយទេឬ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «តើអ្នករាល់គ្នាបានប្រព្រឹត្តអ្វីដូច្នេះ? តើអ្នករាល់គ្នាមិនដឹងថា មនុស្សដូចខ្ញុំនេះចេះទស្សន៍ទាយដឹងទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ អ្នករាល់គ្នាមិនដឹងទេឬថា មនុស្សដូចខ្ញុំនេះចេះទស្សន៍ទាយដឹងទាំងអស់?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយ៉ូសែបនិយាយគំរាមទៅគេថា ឯងរាល់គ្នាបានធ្វើអ្វីដូច្នេះ តើមិនដឹងថា មនុស្សយ៉ាងអញចេះចាប់យាមទេឬអី |
ស្តេចអប៊ីម៉ាឡិចតបវិញថា៖ «ខ្ញុំមិនដឹងថានរណាបានធ្វើដូច្នេះទេ ព្រោះអ្នកពុំបានប្រាប់ឲ្យខ្ញុំដឹង គឺខ្ញុំទើបតែដឹងនៅពេលនេះប៉ុណ្ណោះ»។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៅកាន់ស្ត្រីថា៖ «ម្តេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំ ហើយខ្ញុំក៏ទទួលទានផ្លែឈើនោះទៅ»។
យូសុះបានបដិសេធ គាត់ពោលទៅភរិយាចៅហ្វាយរបស់គាត់ថា៖ «ចៅហ្វាយរបស់ខ្ញុំ បានប្រគល់ឲ្យខ្ញុំគ្រប់គ្រងលើអ្វីៗទាំងអស់ដែលគាត់មាន គឺគាត់មិនខ្វល់ខ្វាយនឹងកិច្ចការក្នុងផ្ទះសំបែងរបស់គាត់ឡើយ។
អុលឡោះតាអាឡាមានបន្ទូលមកកបេលថា៖ «ម្តេចក៏អ្នកប្រព្រឹត្តដូច្នេះ? សំរែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។
យូដាតបថា៖ «យើងខ្ញុំគ្មានអ្វីឆ្លើយនឹងចៅហ្វាយទេ យើងខ្ញុំក៏រកពាក្យមកដោះសាពុំបានដែរ អុលឡោះបានបង្ហាញកំហុសរបស់យើងខ្ញុំស្រាប់ហើយ ដូច្នេះ យើងខ្ញុំព្រមទាំងអ្នកដែលបានលួចពែង សុខចិត្តធ្វើជាទាសកររបស់ចៅហ្វាយ»។
កាលប្រជាជនឃើញម៉ូសាក្រចុះពីភ្នំមកវិញ ពួកគេលើកគ្នាមកជួបហារូន ហើយពោលថា៖ «សូមអ្នកធ្វើរូបព្រះសម្រាប់ដឹកនាំយើងខ្ញុំផង ដ្បិតយើងខ្ញុំពុំដឹងថា មានរឿងអ្វីកើតឡើង ចំពោះម៉ូសា ដែលបាននាំពួកយើងចេញមកពីស្រុកអេស៊ីបនោះឡើយ»។