ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាស្តេចហ្វៀរ៉អ៊ូននៅមានជីវិត ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ!
លោកុប្បត្តិ 43:5 - អាល់គីតាប ប៉ុន្តែ បើលោកឪពុកមិនឲ្យវាទៅទេនោះ កូនក៏មិនទៅដែរ ដ្បិតអ្នកនោះនិយាយថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេនោះ កុំមកជួបមុខខ្ញុំឲ្យសោះ!”»។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែបើសិនលោកឪពុកមិនឲ្យទៅទេ ពួកយើងក៏មិនចុះទៅដែរ ដ្បិតបុរសនោះបាននិយាយនឹងពួកយើងថា: ‘ពួកឯងនឹងមិនឃើញមុខយើងឡើយ លុះត្រាតែប្អូនប្រុសរបស់ពួកឯងមកជាមួយពួកឯង’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែបើលោកឪពុកមិនព្រមឲ្យវាទៅទេ យើងខ្ញុំនឹងមិនចុះទៅឡើយ ដ្បិតលោកនោះបានប្រាប់យើងខ្ញុំថា "ឯងរាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ លើកតែប្អូនរបស់ឯងមកជាមួយ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ បើលោកឪពុកមិនឲ្យវាទៅទេនោះ កូនក៏មិនទៅដែរ ដ្បិតលោកនោះមានប្រសាសន៍ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេនោះ កុំមកជួបមុខខ្ញុំឲ្យសោះ!”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើលោកឪពុកមិនព្រមឲ្យវាទៅទេ នោះយើងខ្ញុំក៏មិនចុះទៅដែរ ពីព្រោះអ្នកនោះបានប្រាប់យើងខ្ញុំថា ឯងរាល់គ្នាលែងបានឃើញមុខអញទៀតហើយ លើកតែប្អូនឯងមកជាមួយ |
ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាស្តេចហ្វៀរ៉អ៊ូននៅមានជីវិត ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ!
បន្ទាប់មក ត្រូវនាំប្អូនរបស់អ្នករាល់គ្នាមកជួបខ្ញុំ ដើម្បីបញ្ជាក់មើលពាក្យដែលអ្នករាល់គ្នានិយាយ។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវបាត់បង់ជីវិតឡើយ»។
យ៉ាកកូបនិយាយថា៖ «ពុកមិនឲ្យកូនពៅរបស់ពុកទៅជាមួយកូនទាំងអស់គ្នាជាដាច់ខាត! បងវាស្លាប់បាត់ទៅហើយ គឺនៅសល់តែវាម្នាក់ប៉ុណ្ណោះ។ ប្រសិនបើគ្រោះថ្នាក់អ្វីកើតមានដល់វា នៅតាមផ្លូវដែលកូនៗបំរុងនឹងធ្វើដំណើរទៅនោះ កូនៗទាំងអស់គ្នានឹងធ្វើឲ្យឪពុកដែលកាន់តែចាស់ជរាណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងកើតទុក្ខជាមិនខាន»។
យូដាតបថា៖ «អ្នកនោះបានប្រាប់កូនៗយ៉ាងច្បាស់ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេនោះ កុំមកជួបមុខខ្ញុំឲ្យសោះ!”។
អ៊ីស្រអែលនិយាយថា៖ «ហេតុអ្វីបានជាកូនៗធ្វើបាបពុក ដោយជម្រាបអ្នកនោះថា មានប្អូនម្នាក់ទៀតដូច្នេះ?»។
ចៅហ្វាយនិយាយមកយើងខ្ញុំទៀតថា “បើប្អូនពៅរបស់អ្នករាល់គ្នាមិនមកទេនោះ អ្នករាល់គ្នាមិនអាចជួបមុខខ្ញុំបានទៀតឡើយ”។
ឪពុកនិយាយមកយើងខ្ញុំថា “ចូរនាំគ្នាវិលទៅរកទិញស្បៀងអាហារសម្រាប់ក្រុមគ្រួសារយើងមក”។
យើងខ្ញុំតបវិញថា “កូនៗមិនអាចទៅបានទេ ទាល់តែអាពៅទៅជាមួយទើបកូនៗទៅបាន ដ្បិតកូនៗអាចជួបមុខអ្នកនោះបាន លុះត្រាណាតែមានប្អូនទៅជាមួយ”។
ចូរគោរពឪពុកម្តាយរបស់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅលើដីដែលអុលឡោះតាអាឡា ជាម្ចាស់នៃអ្នក ប្រទានដល់អ្នក។