កាលយូសុះឃើញពុនយ៉ាម៉ីនមកជាមួយបងៗ គាត់ក៏ប្រាប់អ្នកមើលខុសត្រូវផ្ទះរបស់គាត់ថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វធ្វើម្ហូបទៅ ដ្បិតអ្នកទាំងនោះនឹងបរិភោគអាហារថ្ងៃត្រង់ រួមជាមួយខ្ញុំ»។
លោកុប្បត្តិ 43:17 - អាល់គីតាប បុរសនោះធ្វើតាមពាក្យយូសុះបង្គាប់ រួចនាំពួកគេចូលទៅក្នុងផ្ទះ។ ព្រះគម្ពីរខ្មែរសាកល បុរសនោះក៏ធ្វើដូចដែលយ៉ូសែបប្រាប់ ហើយនាំអ្នកទាំងនោះមកក្នុងផ្ទះរបស់យ៉ូសែប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុរសនោះក៏បានធ្វើតាមពាក្យរបស់លោកយ៉ូសែប ហើយនាំគេចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសនោះធ្វើតាមពាក្យលោកយ៉ូសែបបង្គាប់ រួចនាំពួកគេចូលទៅក្នុងផ្ទះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះក៏នាំគេចូលទៅក្នុងផ្ទះតាមបង្គាប់យ៉ូសែប |
កាលយូសុះឃើញពុនយ៉ាម៉ីនមកជាមួយបងៗ គាត់ក៏ប្រាប់អ្នកមើលខុសត្រូវផ្ទះរបស់គាត់ថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វធ្វើម្ហូបទៅ ដ្បិតអ្នកទាំងនោះនឹងបរិភោគអាហារថ្ងៃត្រង់ រួមជាមួយខ្ញុំ»។
កាលបងប្អូនរបស់យូសុះឃើញគេនាំខ្លួនចូលទៅក្នុងផ្ទះដូច្នេះ ពួកគេតក់ស្លុតជាខ្លាំង ក៏និយាយថា៖ «គេបញ្ជូនយើងមកទីនេះ ព្រោះតែប្រាក់នៅក្នុងបាវកាលពីលើកមុននោះហើយ។ គេនាំទាំងយើង ទាំងលារបស់យើងមកដូច្នេះ ព្រោះគេចង់ចាប់យើងធ្វើទោស និងយកយើងធ្វើជាទាសករទៀតផង!»។