Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:16 - អាល់គីតាប

16 កាល​យូសុះ​ឃើញ​ពុន‌យ៉ាម៉ីន​មក​ជា​មួយ​បងៗ គាត់​ក៏​ប្រាប់​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​គាត់​ថា៖ «ចូរ​នាំ​អ្នក​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ​ធ្វើ​ម្ហូប​ទៅ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ រួម​ជា​មួយ​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 នៅពេល​យ៉ូសែប​ឃើញ​បេនយ៉ាមីន​នៅជាមួយ​ពួកបងប្រុស គាត់​ក៏​ប្រាប់​អ្នកគ្រប់គ្រងផ្ទះ​របស់គាត់​ថា​៖ “ចូរ​នាំ​អ្នកទាំងនេះ​មក​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ ព្រមទាំង​រៀបចំ​ចុះ ដ្បិត​អ្នកទាំងនេះ​នឹង​ហូប​ជាមួយ​យើង​នៅ​ពេលថ្ងៃត្រង់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 កាល​លោក​យ៉ូសែប​ឃើញ​បេនយ៉ាមីន​មក​ជា‌មួយ លោក​ប្រាប់​ទៅ​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​នាំ​អ្នក​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ រៀប​ចំ​ម្ហូប‌ម្ហា​ទៅ ព្រោះ​មនុស្ស​ទាំង​នេះ​នឹង​បរិ‌ភោគ​ជា‌មួយ​ខ្ញុំ នៅ​ពេល​ថ្ងៃ​ត្រង់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 កាល​លោក​យ៉ូសែប​ឃើញ​បេន‌យ៉ាមីន​មក​ជា​មួយ​បងៗ លោក​ក៏​ប្រាប់​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​នាំ​អ្នក​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ​ធ្វើ​ម្ហូប​ទៅ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​រួម​ជា​មួយ​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 កាល​យ៉ូសែប​ឃើញ​បេន‌យ៉ាមីន​មក​ជា​មួយ នោះ​គាត់​ប្រាប់​ទៅ​អ្នក​ដំរួត​ដែល​ត្រួត​មើល​ផ្ទះ​គាត់​ថា ចូរ​នាំ​មនុស្ស​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ រួច​ឲ្យ​សំឡាប់​សត្វ​រៀប​ម្ហូប‌ម្ហា​ទៅ ពី​ព្រោះ​មនុស្ស​ទាំង​នេះ​នឹង​បរិភោគ​ជា​មួយ​នឹង​អញ​នៅ​ពេល​ថ្ងៃ​ត្រង់

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:16
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីប្រាំ​ឆ្លើយ​តប​វិញ​ថា៖ «អុលឡោះ‌តាអាឡាជា​ម្ចាស់​ប្រទាន​អ្វី​មក​ខ្ញុំ ក៏​ឥត​ប្រយោជន៍​ដែរ ព្រោះ​ខ្ញុំ​នឹង​លា​ចាក​លោក​នេះ​ទៅ ទាំង​គ្មាន​កូន។ រីឯ​អ្នក​ដែល​នឹង​ទទួល​កេរ‌មត៌ក​របស់​ខ្ញុំ គឺ​អេលា‌ស៊ើរ ជា​អ្នក​ក្រុង​ដាម៉ាស់​ឯ​ណោះ​វិញ»។


លុះ​អ៊ីសា‌ហាក់​បាន​ធំ​បន្តិច ហើយ​ត្រូវ​ផ្តាច់​ដោះ អ៊ីព្រហ៊ីម​រៀប​ពិធី​ជប់​លាង​មួយ​យ៉ាង​ធំ នៅ​ថ្ងៃ​ផ្តាច់​ដោះ​នោះ។


អ៊ីសា‌ហាក់​ធ្វើ​ពិធី​ជប់​លៀង​ជូន​ស្តេច និង​ជូន​អ្នក​ទាំង​នោះ ហើយ​ពួក​គេ​ក៏​បរិភោគ​ជា​មួយ​គ្នា។


យ៉ាកកូប​បាន​ធ្វើ​គូរបាន​ជូន​អុលឡោះ​នៅ​លើ​ភ្នំ​នោះ ហើយ​អញ្ជើញ​បង‌ប្អូន​របស់​គាត់​មក​បរិភោគ​ជា​មួយ​គ្នា។ គេ​នាំ​គ្នា​បរិភោគ ហើយ​ពេល​យប់ គេ​ក៏​ស្នាក់​នៅ​លើ​ភ្នំ​នោះ​ទៅ។


បុរស​នោះ​ធ្វើ​តាម​ពាក្យ​យូសុះ​បង្គាប់ រួច​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ។


ពេល​មក​ដល់​មាត់​ទ្វារ​ផ្ទះ ពួក​គេ​ខិត​ទៅ​ជិត​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​យូសុះ ហើយ​ពោល​ទៅ​គាត់​ថា៖


បន្ទាប់​មក យូសុះ​បញ្ជា​ទៅ​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​ថា៖ «ចូរ​ច្រក​ស្រូវ​ឲ្យ​ពេញ​បាវ​អ្នក​ទាំង​នេះ តាម​តែ​គេ​អាច​យក​ទៅ​បាន ហើយ​ដាក់​ប្រាក់​របស់​ម្នាក់ៗ នៅ​មាត់​បាវ​របស់​គេ​រៀងៗ​ខ្លួន​ទៅ។


ពេល​ពួក​គេ​ចេញ​ដំណើរ​ពី​ទី​ក្រុង​ទៅ​បាន​បន្តិច យូសុះ​និយាយ​ទៅ​កាន់​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​គាត់​ថា៖ «ចូរ​ប្រញាប់​ដេញ​តាម​អ្នក​ទាំង​នោះ​ឲ្យ​ទាន់ រួច​សួរ​គេ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​អំពើ​ល្អ​បែប​នេះ?


ប្រាជ្ញា​ញាណ​បាន​សម្លាប់​សត្វ រៀបចំ​សុរា និង​រៀបចំ​តុ សម្រាប់​ធ្វើ​ពិធី​ជប់‌លៀង។


តើ​គួរ​ឲ្យ​អញ​យក​នំបុ័ង យក​ទឹក និង​សាច់​ដែល​អញ​បាន​បំរុង​ទុក​សម្រាប់​ពួក​អ្នក​កាត់​រោម​ចៀម ទៅ​ឲ្យ​មនុស្ស​ដែល​អញ​មិន​ដឹង​ថា មក​ពី​ណា​ផង​នោះ​ឬ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម