បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប៉មមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នា ទៅពាសពេញលើផែនដីឡើយ»។
លោកុប្បត្តិ 42:4 - អាល់គីតាប តែយ៉ាកកូបពុំបានចាត់ពុនយ៉ាម៉ីន ជាប្អូនរបស់យូសុះឲ្យទៅជាមួយបងៗឡើយ ព្រោះគាត់គិតថា “ក្រែងលោមានគ្រោះថ្នាក់អ្វីកើតមានដល់វា”។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែយ៉ាកុបមិនបានចាត់បេនយ៉ាមីនប្អូនប្រុសរបស់យ៉ូសែបឲ្យទៅជាមួយពួកបងប្រុសរបស់គាត់ឡើយ ដ្បិតយ៉ាកុបនិយាយថា៖ “ក្រែងលោវាជួបគ្រោះថ្នាក់”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកយ៉ាកុបមិនឲ្យបេនយ៉ាមីន ជាប្អូនរបស់លោកយ៉ូសែប ទៅជាមួយបងៗទេ ព្រោះលោកខ្លាចក្រែងមានគ្រោះថ្នាក់ដល់វា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែលោកយ៉ាកុបពុំបានចាត់បេនយ៉ាមីន ជាប្អូនរបស់លោកយ៉ូសែប ឲ្យទៅជាមួយបងៗឡើយ ព្រោះលោកគិតថា “ក្រែងលោមានគ្រោះថ្នាក់អ្វីកើតមានដល់វា”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែយ៉ាកុបមិនឲ្យបេនយ៉ាមីន ជាប្អូនយ៉ូសែប ទៅជាមួយនឹងពួកបងៗទេ ដោយនឹកខ្លាចថា ក្រែងកើតមានគ្រោះថ្នាក់ដល់វា |
បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប៉មមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នា ទៅពាសពេញលើផែនដីឡើយ»។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ឥឡូវនេះ មនុស្សក៏ស្គាល់ល្អ ស្គាល់អាក្រក់ដូចយើងដែរ ដូច្នេះគួរតែយើងរារាំងគេ កុំឲ្យលូកដៃបេះផ្លែពីដើមឈើ ដែលផ្តល់ជីវិតថែមទៀតឡើយ ក្រែងគេបរិភោគទៅមានជីវិតអស់កល្បជានិច្ច»។
យ៉ាកកូបនិយាយថា៖ «ពុកមិនឲ្យកូនពៅរបស់ពុកទៅជាមួយកូនទាំងអស់គ្នាជាដាច់ខាត! បងវាស្លាប់បាត់ទៅហើយ គឺនៅសល់តែវាម្នាក់ប៉ុណ្ណោះ។ ប្រសិនបើគ្រោះថ្នាក់អ្វីកើតមានដល់វា នៅតាមផ្លូវដែលកូនៗបំរុងនឹងធ្វើដំណើរទៅនោះ កូនៗទាំងអស់គ្នានឹងធ្វើឲ្យឪពុកដែលកាន់តែចាស់ជរាណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងកើតទុក្ខជាមិនខាន»។
សូមអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ប្រទានឲ្យអ្នកនោះ មានចិត្តអាណិតមេត្តាដល់កូនទាំងអស់គ្នា ព្រមទាំងអនុញ្ញាតឲ្យស៊ីម្មាន និងពុនយ៉ាម៉ីនវិលត្រឡប់មកវិញ ជាមួយកូនៗផង។ ចំណែកឯពុក បើសិនជាពុកត្រូវបែកពីកូនដូច្នេះ ឲ្យពុកគ្រាំគ្រាទៅចុះ!»។
យូសុះសម្លឹងមើលទៅ ឃើញពុនយ៉ាម៉ីន ជាប្អូនពោះមួយរបស់គាត់ គាត់សួរថា៖ «តើអ្នកនេះត្រូវជាប្អូនប្រុស ដែលអ្នករាល់គ្នាបានដំណាលប្រាប់ខ្ញុំនោះមែនឬ?» រួចគាត់បន្ថែមថា៖ «សូមអុលឡោះប្រណីសន្តោសដល់អ្នក!»។