ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 42:34 - អាល់គីតាប

រួច​នាំ​គ្នា​ទៅ​ចុះ។ បន្ទាប់​មក ចូរ​នាំ​ប្អូន​ពៅ​មក​ជួប​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើប​ការ​ទេ តែ​ជា​មនុស្ស​ទៀង​ត្រង់។ រួច​ហើយ ខ្ញុំ​នឹង​ដោះ​លែង​អ្នក​ដែល​ជាប់​ឃុំ​ឃាំង​នៅ​ទី​នេះ ហើយ​អ្នក​រាល់​គ្នា​អាច​រក​ស៊ី​លក់​ដូរ​នៅ​ស្រុក​នេះ​បាន”»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រួច​ចូរ​នាំ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មក​ជួប​យើង នោះ​យើង​នឹង​ដឹង​ថា​ពួកឯង​មិនមែន​ជា​អ្នកស៊ើបការណ៍​ទេ គឺ​ពួកឯង​ជា​មនុស្ស​ទៀងត្រង់​វិញ​។ យើង​នឹង​ប្រគល់​បងប្អូន​របស់ពួកឯង​ឲ្យ​ពួកឯង​វិញ ហើយ​ពួកឯង​ក៏​អាច​ធ្វើជំនួញ​នៅក្នុង​ស្រុក​នេះ​បាន​ដែរ’”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​នាំ​យក​ប្អូន​ពៅ​ពួក​ឯង​មក​ជួប​ខ្ញុំ នោះ​ខ្ញុំ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ គឺ​ជា​មនុស្ស​ទៀង​ត្រង់​មែន។ បន្ទាប់​មក ខ្ញុំ​នឹង​ដោះ​លែង​បង‌ប្អូន​របស់​ពួក​ឯង​ម្នាក់​នេះ​ដល់​ឯង​វិញ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រក​ស៊ី​លក់​ដូរ​ក្នុង​ស្រុក​នេះ"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រួច​នាំ​គ្នា​ទៅ​ចុះ។ បន្ទាប់​មក ចូរ​នាំ​ប្អូន​ពៅ​មក​ជួប​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ តែ​ជា​មនុស្ស​ទៀង​ត្រង់។ បន្ទាប់​មក ខ្ញុំ​នឹង​ដោះ​លែង​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នេះ ហើយ​អ្នក​រាល់​គ្នា​អាច​រក​ស៊ី​លក់​ដូរ​នៅ​ស្រុក​នេះ​បាន”»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នាំ​ប្អូន​ឯង​មក​ឯ​អញ នោះ​អញ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​ពួក​លប​សង្កេត​ស្រុក​ឡើយ គឺ​ជា​មនុស្ស​ទៀង​ត្រង់​ពិត រួច​សឹម​អញ​នឹង​លែង​ឲ្យ​បង​ប្អូន​ឯង​ម្នាក់​នេះ​ដល់​ឯង​វិញ ព្រម​ទាំង​បើក​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ចូល​បាន​ក្នុង​ស្រុក​នេះ​ផង។

សូមមើលជំពូក



លោកុ‌ប្បត្តិ 42:34
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អប៊ីម៉ា‌ឡិច​មាន​ប្រសាសន៍​ថា៖ «មើល៍ ស្រុក​របស់​ខ្ញុំ​ស្ថិត​នៅ​ចំពោះ​មុខ​អ្នក​ស្រាប់​ហើយ អ្នក​ចង់​តាំង​ទី​លំ​នៅ នៅ​ទី​ណា​ក៏​បាន តាម​តែ​អ្នក​ពេញ​ចិត្ត»។


បង‌ប្អូន​អាច​រស់​នៅ​ជា​មួយ​យើង​ខ្ញុំ​បាន ដ្បិត​ស្រុក​ទេស​នេះ​នៅ​ចំហ​សម្រាប់​បង‌ប្អូន ដូច្នេះ សូម​បង‌ប្អូន​តាំង​ទី​លំនៅ​រក​ស៊ី និង​ទិញ​ដី​ធ្លី នៅ​ស្រុក​នេះ​ហើយ»។


«អ្នក​ទាំង​នោះ​ចង់​បាន​សុខ​ជា​មួយ​យើង ដូច្នេះ ទុក​ឲ្យ​ពួក​គេ​រស់​នៅ និង​រក​ស៊ី​ជា​មួយ​យើង ហើយ​បើក​ចំហ​ស្រុក​យើង​ឲ្យ​គេ​ចូល​មក​ចុះ។ យើង​នាំ​គ្នា​ដណ្តឹង​កូន​ស្រី​របស់​គេ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​លើក​កូន​ស្រី​របស់​យើង ឲ្យ​គេ​ធ្វើ​ជា​ប្រពន្ធ​ដែរ។


ខ្ញុំ​ត្រូវ​តែ​ល​មើល​ចិត្ត​របស់​ពួក​ឯង។ ដរាប​ណា​ស្តេច​ហ្វៀរ៉អ៊ូន​នៅ​មាន​ជីវិត ឯង​រាល់​គ្នា​នឹង​មិន​ចាក​ចេញ​ពី​ទី​នេះ​ជា​ដាច់​ខាត លើក​លែង​តែ​ប្អូន​ពៅ​របស់​ឯង​រាល់​គ្នា​មក​ដល់​ទី​នេះ!


បន្ទាប់​មក ត្រូវ​នាំ​ប្អូន​របស់​អ្នក​រាល់​គ្នា​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​មើល​ពាក្យ​ដែល​អ្នក​រាល់​គ្នា​និយាយ។ ដូច្នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ»។


លើស​ពី​នោះ មាន​ចំណូល​ដែល​បាន​មក​ពី​ពន្ធដារ​នៃ​ទំនិញ​នាំ​ចូល ការ​ធ្វើ​ជំនួញ ព្រម​ទាំង​សួយ‌អាករ​របស់​ស្តេច​ទាំង‌ឡាយ​នៃ​ស្រុក​អារ៉ាប់ និង​ពួក​ចៅហ្វាយ​ខេត្ត​ថែម​ទៀត​ផង។


ឥន្ទ្រី​ក៏​កាច់​មែក​ខ្ពស់​ជាង​គេ ពាំ​យក​ទៅ​ស្រុក​របស់​អ្នក​លក់​ដូរ ដាក់​នៅ​ក្នុង​ក្រុង​របស់​អ្នក​ជំនួញ។