ពួកគេឆ្លើយវិញថា៖ «យើងខ្ញុំមានបងប្អូនទាំងអស់ដប់ពីរនាក់ ហើយយើងខ្ញុំមានឪពុកតែមួយនៅស្រុកកាណាន។ ឥឡូវនេះ ប្អូនពៅរបស់យើងខ្ញុំនៅជាមួយឪពុក រីឯប្អូនម្នាក់ទៀតបានស្លាប់បាត់ទៅហើយ»។
លោកុប្បត្តិ 42:3 - អាល់គីតាប បងៗរបស់យូសុះទាំងដប់នាក់ ក៏នាំគ្នាធ្វើដំណើរទៅរកទិញស្រូវនៅស្រុកអេស៊ីប ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកបងប្រុសដប់នាក់របស់យ៉ូសែបក៏ចុះទៅទិញស្រូវពីអេហ្ស៊ីប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បងៗរបស់លោកយ៉ូសែបទាំងដប់នាក់ ក៏ចុះទៅទិញស្រូវនៅស្រុកអេស៊ីព្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងៗរបស់លោកយ៉ូសែបទាំងដប់នាក់ក៏នាំគ្នាធ្វើដំណើរទៅរកទិញស្រូវនៅស្រុកអេស៊ីប ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះបងយ៉ូសែបទាំង១០នាក់ ក៏ចុះទៅទិញស្រូវឯស្រុកអេស៊ីព្ទ |
ពួកគេឆ្លើយវិញថា៖ «យើងខ្ញុំមានបងប្អូនទាំងអស់ដប់ពីរនាក់ ហើយយើងខ្ញុំមានឪពុកតែមួយនៅស្រុកកាណាន។ ឥឡូវនេះ ប្អូនពៅរបស់យើងខ្ញុំនៅជាមួយឪពុក រីឯប្អូនម្នាក់ទៀតបានស្លាប់បាត់ទៅហើយ»។
គាត់និយាយទៀតថា៖ «ពុកបានឮដំណឹងថា មានស្រូវនៅស្រុកអេស៊ីប។ ដូច្នេះ ចូរកូននាំគ្នាចុះទៅស្រុកអេស៊ីបរកទិញស្បៀងអាហារមក ដើម្បីយើងបានរួចជីវិត កុំឲ្យយើងអត់បាយស្លាប់ឡើយ»។
តែយ៉ាកកូបពុំបានចាត់ពុនយ៉ាម៉ីន ជាប្អូនរបស់យូសុះឲ្យទៅជាមួយបងៗឡើយ ព្រោះគាត់គិតថា “ក្រែងលោមានគ្រោះថ្នាក់អ្វីកើតមានដល់វា”។
កូនៗរបស់អ៊ីស្រអែលបាននាំគ្នាមកទិញស្រូវដូចអ្នកឯទៀតៗដែរ ដ្បិតមានកើតទុរ្ភិក្សនៅស្រុកកាណាន។