ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 41:47 - អាល់គីតាប

ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​ដ៏​សម្បូណ៌​ហូរ​ហៀរ​នោះ ដី​ស្រុក​អេស៊ីប​បាន​ផ្តល់​ភោគ​ផល​យ៉ាង​ច្រើន​បរិបូណ៌។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឯ​ក្នុង​ប្រាំពីរ​ឆ្នាំ​នៃ​ភាពសម្បូរហូរហៀរ ដី​បាន​បង្កើតផល​យ៉ាង​ច្រើនលើសលប់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ដ៏​សម្បូរ​ហូរ​ហៀរ​នោះ ដី​បាន​ផ្ដល់​ភោគ​ផល​យ៉ាង​ច្រើន​បរិបូរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ដ៏​សម្បូណ៌​ហូរ‌ហៀរ​នោះ ដី​ស្រុក​អេស៊ីប​បាន​ផ្ដល់​ភោគ‌ផល​យ៉ាង​ច្រើន​បរិបូណ៌។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ក្នុង​ឆ្នាំ​សម្បូរ​ទាំង​៧​នោះ ដី​បាន​បង្កើត​ផល​ជា​បរិបូរ

សូមមើលជំពូក



លោកុ‌ប្បត្តិ 41:47
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា‌ហាក់​សាប​ព្រោះ​ស្រូវ​នៅ​ស្រុក​នោះ ហើយ​ច្រូត​បាន​ផល​មួយ​ជា​មួយ​រយ ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ឲ្យ​គាត់។


គឺ​ក្នុង​អំឡុង​ប្រាំ​ពីរ​ឆ្នាំ ស្រុក​អេស៊ីប​ទាំង​មូល នឹង​មាន​ភោគ​ផល​យ៉ាង​សម្បូណ៌​ហូរ​ហៀរ។


កាល​យូសុះ​ចូល​ទៅ​ជួប​ហ្វៀរ៉អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប​នោះ គាត់​មាន​អាយុ​សាម‌សិប​ឆ្នាំ​ហើយ។ យូសុះ​បាន​ចាក​ចេញ​ពី​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។


ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ឆ្នាំ​នោះ យូសុះ​ប្រមូល​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប យក​ទៅ​ទុក​តាម​ក្រុង​នា​នា គឺ​យក​ស្បៀង​ដែល​ផលិត​តាម​ស្រែ​ចម្ការ​ជុំ​វិញ ទៅ​ដាក់​ក្នុង​ឃ្លាំង​របស់​ទី​ក្រុង។


នៅ​ក្នុង​ស្រុក សូម​ឲ្យ​មាន​ស្រូវ​យ៉ាង​បរិបូណ៌ នៅ​តាម​កំពូល​ភ្នំ សូម​ឲ្យ​មាន​ភោគ‌ផល​ច្រើន ដូច​នៅ​ស្រុក​លីបង់ ហើយ​នៅ​ក្នុង​ទីក្រុង សូម​ឲ្យ​ប្រជា‌ជន​កើន​ចំនួន​ឡើង ដូច​ស្មៅ​នៅ​តាម​ទី​វាល។