ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 41:4 - អាល់គីតាប

គោ​ញី​ស្គមៗ សល់​តែ​ស្បែក​នឹង​ឆ្អឹង បាន​លេប​គោ​ញី​ធាត់ៗ​ល្អ​នោះ​អស់​ទៅ។ ស្តេច​ហ្វៀរ៉អ៊ូន​ក៏​ក្រោក​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គោញី​រាង​អាក្រក់ ហើយ​ស្គម​ទាំងនោះ ក៏​ស៊ី​គោញី​ប្រាំពីរ​ក្បាល​រាង​ស្អាត ហើយ​ធាត់​ទាំងនោះ​អស់ទៅ​។ រួច​ផារ៉ោន​ក៏​តើនឡើង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គោ​ស្គមៗ​ដែល​អាក្រក់​មើល​នោះ បាន​ស៊ី​លេប​គោ​ទាំង​ប្រាំពីរ​ដែល​ធាត់​ល្អ​នោះ​អស់​ទៅ ហើយ​ផារ៉ោន​ក៏​តើន​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គោ​ញី​ស្គមៗ សល់​តែ​ស្បែក និង​ឆ្អឹង បាន​លេប​គោ​ញី​ធាត់ៗ​ល្អ​នោះ​អស់​ទៅ។ ព្រះចៅ​ផារ៉ោន​ក៏​តើន​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គោ​សំគម​ហើយ​អាក្រក់​មើល​នោះ បាន​ស៊ី​លេប​គោ​ទាំង​៧​ដែល​ធាត់​ល្អ​នោះ​អស់​ទៅ នោះ​ផារ៉ោន​ទ្រង់​តើន​ឡើង

សូមមើលជំពូក



លោកុ‌ប្បត្តិ 41:4
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​គោ​ញី​ប្រាំ​ពីរ​ក្បាល​ធាត់ៗ​ល្អ ឡើង​ពី​ទន្លេ មក​ស៊ី​ស្មៅ​តាម​មាត់​ច្រាំង។


បន្ទាប់​មក មាន​គោ​ញី​ប្រាំ​ពីរ​ក្បាល​ទៀត ស្គមៗ​សល់​តែ​ស្បែក​នឹង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ ហើយ​ឈរ​នៅ​មាត់​ច្រាំង​ជិត​គោ​ញី​ធាត់ៗ។


បន្ទាប់​មក ស្តេច​ដេក​លក់​សា​ជា​ថ្មី ហើយ​សុបិន​ម្តង​ទៀត។ ស្តេច​សុបិន​ឃើញ​ស្រូវ​ប្រាំ​ពីរ​កួរ​ធំៗ​ល្អ​លូត​ចេញ​ពី​ដើម​តែ​មួយ


ស្តេច​ស៊ូឡៃ‌ម៉ាន​ក្រោក​ឡើង​ហើយ​ជ្រាប​ថា អុលឡោះ​មាន​បន្ទូល​មក​គាត់ តាម​រយៈ​សុបិន​និមិត្ត​នេះ។ គាត់​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី។ គាត់​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព រួច​ជប់‌លៀង​នាម៉ឺន​មន្ត្រី​ទាំង​អស់។