Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:4 - ព្រះគម្ពីរខ្មែរសាកល

4 គោញី​រាង​អាក្រក់ ហើយ​ស្គម​ទាំងនោះ ក៏​ស៊ី​គោញី​ប្រាំពីរ​ក្បាល​រាង​ស្អាត ហើយ​ធាត់​ទាំងនោះ​អស់ទៅ​។ រួច​ផារ៉ោន​ក៏​តើនឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គោ​ស្គមៗ​ដែល​អាក្រក់​មើល​នោះ បាន​ស៊ី​លេប​គោ​ទាំង​ប្រាំពីរ​ដែល​ធាត់​ល្អ​នោះ​អស់​ទៅ ហើយ​ផារ៉ោន​ក៏​តើន​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 គោ​ញី​ស្គមៗ សល់​តែ​ស្បែក និង​ឆ្អឹង បាន​លេប​គោ​ញី​ធាត់ៗ​ល្អ​នោះ​អស់​ទៅ។ ព្រះចៅ​ផារ៉ោន​ក៏​តើន​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គោ​សំគម​ហើយ​អាក្រក់​មើល​នោះ បាន​ស៊ី​លេប​គោ​ទាំង​៧​ដែល​ធាត់​ល្អ​នោះ​អស់​ទៅ នោះ​ផារ៉ោន​ទ្រង់​តើន​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គោ​ញី​ស្គមៗ សល់​តែ​ស្បែក​នឹង​ឆ្អឹង បាន​លេប​គោ​ញី​ធាត់ៗ​ល្អ​នោះ​អស់​ទៅ។ ស្តេច​ហ្វៀរ៉អ៊ូន​ក៏​ក្រោក​ឡើង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:4
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មើល៍! មាន​គោញី​ប្រាំពីរ​ក្បាល​រាង​ស្អាត ហើយ​ធាត់ ឡើង​ពី​ទន្លេនីល​មក​ស៊ី​នៅតាម​គុម្ពត្រែង​។


រួច​មើល៍! មាន​គោញី​ប្រាំពីរ​ក្បាល​ផ្សេងទៀត​រាង​អាក្រក់ ហើយ​ស្គម ឡើងមក​តាមក្រោយ​ពី​ទន្លេនីល ហើយ​ឈរ​នៅក្បែរ​គោញី​ទាំងនោះ​នៅ​មាត់​ទន្លេនីល​។


បន្ទាប់មក ទ្រង់​ផ្ទំលក់ ហើយ​យល់សុបិន​ម្ដងទៀត ហើយ​មើល៍! មាន​កួរស្រូវ​ប្រាំពីរ​ថ្លោស​ៗ​ល្អ​លូតចេញ​ពី​ដើម​តែមួយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម