មន្ត្រីទាំងនោះត្រូវប្រមែប្រមូលស្បៀងអាហារ ក្នុងរយៈពេលប្រាំពីរឆ្នាំសម្បូណ៌ហូរហៀរ បង្ការទុកនៅក្នុងឃ្លាំងតាមក្រុងនានា ក្រោមបញ្ជារបស់ស្តេចផ្ទាល់។
លោកុប្បត្តិ 41:36 - អាល់គីតាប ស្បៀងនោះត្រូវរក្សាទុកសម្រាប់ស្រុកទេស ដើម្បីយកមកប្រើប្រាស់ក្នុងពេលទុរ្ភិក្សប្រាំពីរឆ្នាំនៅស្រុកអេស៊ីប កុំឲ្យប្រជាជនត្រូវស្លាប់ដោយអត់ឃ្លាន»។ ព្រះគម្ពីរខ្មែរសាកល ស្បៀងអាហារនោះ នឹងត្រូវបម្រុងទុកដើម្បីទឹកដីនេះ សម្រាប់ប្រាំពីរឆ្នាំនៃទុរ្ភិក្សដែលនឹងមកដល់ដែនដីអេហ្ស៊ីប ដើម្បីកុំឲ្យទឹកដីនេះវិនាសដោយសារតែទុរ្ភិក្សឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្បៀងអាហារនោះនឹងបម្រុងទុកសម្រាប់ស្រុកកើតមានអំណត់ប្រាំពីរឆ្នាំនៅស្រុកអេស៊ីព្ទ ដើម្បីកុំឲ្យស្រុកនេះត្រូវវិនាសដោយសារអំណត់នោះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្បៀងនោះត្រូវរក្សាទុកសម្រាប់ស្រុកទេស ដើម្បីយកមកប្រើប្រាស់ក្នុងពេលទុរ្ភិក្សប្រាំពីរឆ្នាំ នៅស្រុកអេស៊ីប កុំឲ្យប្រជាជនត្រូវស្លាប់ដោយអត់ឃ្លាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្បៀងអាហារនោះ នឹងបានបំរុងទុកសំរាប់ស្រុកអំណត់ទាំង៧ឆ្នាំដែលត្រូវមកក្នុងស្រុកអេស៊ីព្ទ ដើម្បីកុំឲ្យស្រុកនេះត្រូវវិនាសទៅដោយសារអំណត់នោះឡើយ។ |
មន្ត្រីទាំងនោះត្រូវប្រមែប្រមូលស្បៀងអាហារ ក្នុងរយៈពេលប្រាំពីរឆ្នាំសម្បូណ៌ហូរហៀរ បង្ការទុកនៅក្នុងឃ្លាំងតាមក្រុងនានា ក្រោមបញ្ជារបស់ស្តេចផ្ទាល់។