ជនជាតិអ៊ីស្មាអែលបាននាំយូសុះចុះទៅស្រុកអេស៊ីប ហើយលក់គាត់ឲ្យជនជាតិអេស៊ីបម្នាក់ ឈ្មោះប៉ូទីផារ ជាមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូន និងជាមេបញ្ជាការកងរក្សាស្តេច។
លោកុប្បត្តិ 40:3 - អាល់គីតាប ស្តេចក៏បញ្ជាឲ្យយកអ្នកទាំងពីរទៅឃុំឃាំង នៅក្នុងផ្ទះរបស់មេបញ្ជាការកងរក្សាស្តេច គឺក្នុងពន្ធនាគារដែលគេឃុំឃាំងយូសុះ។ ព្រះគម្ពីរខ្មែរសាកល ក៏ដាក់ពួកគេក្នុងទីឃុំឃាំង នៅក្នុងផ្ទះរបស់មេបញ្ជាការកងរក្សាអង្គ ជាគុកដែលយ៉ូសែបជាប់ឃុំឃាំងនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចឃុំគេទុកក្នុងគុករបស់មេកងរក្សាស្តេច ជាគុកដែលឃុំឃាំងលោកយ៉ូសែប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចក៏បញ្ជាឲ្យយកលោកទាំងពីរទៅឃុំឃាំង នៅក្នុងផ្ទះរបស់មេបញ្ជាការកងរក្សាស្ដេច គឺក្នុងពន្ធនាគារដែលគេឃុំឃាំងលោកយ៉ូសែប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ឃុំគេទុកក្នុងគុករបស់មេក្រុមរក្សាអង្គ ជាកន្លែងដែលយ៉ូសែបជាប់នៅនោះដែរ |
ជនជាតិអ៊ីស្មាអែលបាននាំយូសុះចុះទៅស្រុកអេស៊ីប ហើយលក់គាត់ឲ្យជនជាតិអេស៊ីបម្នាក់ ឈ្មោះប៉ូទីផារ ជាមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូន និងជាមេបញ្ជាការកងរក្សាស្តេច។
គាត់ឲ្យគេចាប់យូសុះយកទៅដាក់ក្នុងពន្ធនាគារ ដែលគេឃុំឃាំងអ្នកទោសរបស់ស្តេច។ ពេលយូសុះជាប់ឃុំឃាំងនៅទីនោះ
នាយកពន្ធនាគារប្រគល់ឲ្យយូសុះមើលខុសត្រូវលើអ្នកទោសទាំងអស់ ហើយយូសុះមានភារកិច្ចចាត់ចែងកិច្ចការទាំងប៉ុន្មាន នៅក្នុងពន្ធនាគារ។
នាយកពន្ធនាគារលែងខ្វល់ខ្វាយនឹងកិច្ចការអ្វី ដែលគាត់ដាក់ឲ្យយូសុះធ្វើនោះហើយ ដ្បិតអុលឡោះតាអាឡានៅជាមួយយូសុះ កិច្ចការអ្វីដែលគាត់ធ្វើ អុលឡោះតាអាឡាប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។
មេបញ្ជាការប្រគល់អ្នកទាំងពីរឲ្យយូសុះមើលខុសត្រូវ។ ក្រោយពីបានជាប់ឃុំឃាំងមួយរយៈមក
កាលស្តេចខឹងនឹងអ្នកបម្រើរបស់ស្តេច ហើយបញ្ជាឲ្យគេយកខ្ញុំ ព្រមទាំងមហាតលឹកដែលមាននាទីជូននំបុ័ង ទៅឃុំឃាំងក្នុងពន្ធនាគាររបស់លោកមេបញ្ជាការកងរក្សាស្តេច។