តាម៉ារក្រោកឡើង ចាកចេញពីទីនោះ គាត់យកស្បៃចេញ ហើយយកសម្លៀកបំពាក់ស្ត្រីមេម៉ាយមកស្លៀកពាក់វិញ។
បន្ទាប់មក នាងក្រោកឡើងចេញទៅ ហើយដោះស្បៃរបស់នាងចេញ រួចស្លៀកសម្លៀកបំពាក់ស្ត្រីមេម៉ាយរបស់នាងវិញ។
នាងក្រោកឡើង ហើយចេញទៅ ដោះស្បៃចេញ រួចយកសម្លៀកបំពាក់ស្ត្រីមេម៉ាយរបស់នាងមកស្លៀកពាក់វិញ។
នាងក្រោកឡើង ចាកចេញពីទីនោះ នាងយកស្បៃចេញ ហើយយកសម្លៀកបំពាក់ស្ត្រីមេម៉ាយមកស្លៀកពាក់វិញ។
នោះនាងក្រោកឡើងចេញទៅដោះស្បៃពីខ្លួនចេញ រួចពាក់អាវកាន់ទុក្ខរបស់ខ្លួនវិញ
ឮដូច្នេះ តាម៉ារយកសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ ហើយយកស្បៃមកពាក់បាំងមុខ មិនឲ្យនរណាស្គាល់ រួចទៅអង្គុយនៅមាត់ផ្លូវ ចូលភូមិអេណែម ដែលស្ថិតនៅតាមផ្លូវទៅធីមណា។ គាត់ធ្វើដូច្នេះ មកពីគាត់ឃើញថា សេឡាធំពេញវ័យហើយ តែយូដាពុំបានយកគាត់ទៅឲ្យធ្វើជាភរិយាឡើយ។
គាត់ពោលទៅវិញថា៖ «តើចង់ឲ្យខ្ញុំបញ្ចាំអ្វីទុក?»។ តាម៉ារឆ្លើយថា៖ «សុំប្រគល់ត្រារបស់អ្នក និងខ្សែវា ព្រមទាំងដំបងដែលអ្នកកាន់នោះមកឲ្យខ្ញុំ»។ យូដាប្រគល់របស់ទាំងនោះឲ្យតាម៉ារ រួចគាត់ក៏រួមរ័កជាមួយនាង។ បន្ទាប់មកនាងមានផ្ទៃពោះជាមួយគាត់។
យូដាបានផ្ញើកូនពពែទៅឲ្យតាម៉ារ តាមរយៈមិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាំ ដើម្បីលោះយករបស់របរ ដែលគាត់បានបញ្ចាំទុកជាមួយនាងមកវិញ តែមិត្តរបស់យូដារកនាងពុំឃើញសោះ។
លោកក៏ចាត់គេឲ្យទៅឯភូមិតេកូអា រកស្ត្រីម្នាក់ដែលឆ្លាត ហើយប្រាប់ថា៖ «ចូរធ្វើពុតជាអ្នកកាន់ទុក្ខ ដោយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ។ កុំលាបទឹកអប់ គឺធ្វើដូចស្ត្រីម្នាក់ដែលកាន់ទុក្ខជាយូរមកហើយ។
ទតសួរថា៖ «តើនាងមានការអ្វី?»។ នាងជម្រាបថា៖ «សូមជម្រាបថាខ្ញុំជាស្រីមេម៉ាយ ដែលប្ដីស្លាប់ចោល!