និងជនជាតិហូរី នៅតំបន់ភ្នំសៀរ រហូតដល់ជួរភ្នំអែលបារ៉ាន ដែលនៅជិតវាលរហោស្ថាន។
លោកុប្បត្តិ 36:20 - អាល់គីតាប រីឯកូនចៅរបស់សៀរ ជនជាតិហូរី ដែលជាម្ចាស់ស្រុកនោះកាលពីដើម មានឡូថាន សូបាល ស៊ីបៀន អណា ព្រះគម្ពីរខ្មែរសាកល ទាំងនេះជាកូនចៅរបស់សៀរជនជាតិហូរី ដែលរស់នៅស្រុកនោះ គឺឡូថាន សូបាល ស៊ីបៀន អ័ណា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាកូនចៅរបស់សៀរ សាសន៍ហូរី ដែលនៅក្នុងស្រុកនោះ គឺឡូថាន សូបាល ស៊ីបៀន អ័ណា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកូនចៅរបស់លោកសៀរ ជនជាតិហូរី ដែលជាម្ចាស់ស្រុកនោះកាលពីដើម មានឡូថាន សូបាល ស៊ីបៀន អណា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនចៅសៀរ សាសន៍ហូរី ដែលនៅក្នុងស្រុកនោះ គឺឡូថាន សូបាល ស៊ីបៀន អ័ន៉ា |
និងជនជាតិហូរី នៅតំបន់ភ្នំសៀរ រហូតដល់ជួរភ្នំអែលបារ៉ាន ដែលនៅជិតវាលរហោស្ថាន។
អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់អេសាវ ហើយជាមេកន្ទ្រាញ។ អេសាវក៏មានឈ្មោះថាអេដុមដែរ។
អេសាវបានយកស្រីៗសាសន៍កាណាន មកធ្វើជាភរិយា គឺមានអដា ជាកូនរបស់អេឡូន ជនជាតិហេត អហូលីបាម៉ា ជាកូនរបស់អណា ហើយត្រូវជាចៅរបស់ស៊ីបៀន ជនជាតិហេវី
ឌីសូន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះជាមេកន្ទ្រាញជនជាតិហូរី កូនរបស់សៀរ នៅស្រុកអេដុម។
ពីមុន ជនជាតិហូរីរស់នៅស្រុកសៀរ តែកូនចៅរបស់លោកអេសាវបានដេញពួកគេចេញពីស្រុកនោះ ព្រមទាំងកំទេចពួកគេចោល ហើយតាំងទីលំនៅក្នុងស្រុកនោះជំនួសពួកគេ ដូចជនជាតិអ៊ីស្រអែលចាប់យកស្រុក ដែលអុលឡោះតាអាឡាប្រទានឲ្យ ដោយដេញអ្នកស្រុកនោះចេញពីស្រុកដែរ។
អុលឡោះតាអាឡាធ្វើដូច្នេះ សម្រាប់កូនចៅលោកអេសាវ នៅស្រុកសៀរដែរ គឺទ្រង់បានកំទេចជនជាតិហូរី ដែលនៅក្នុងស្រុកនោះ។ កូនចៅលោកអេសាវបានបណ្តេញពួកគេចេញ ហើយតាំងទីលំនៅ នៅក្នុងស្រុកនោះជំនួសពួកគេ រហូតមកដល់សព្វថ្ងៃ។