អេលីផាស ជាកូនរបស់អេសាវ មានប្រពន្ធចុង ឈ្មោះ ធីមណា នាងបង្កើតបានកូនឈ្មោះអាម៉ាឡេក។ អ្នកទាំងនេះជាកូនចៅរបស់អដា ភរិយារបស់អេសាវ។
លោកុប្បត្តិ 36:16 - អាល់គីតាប កូរេ កាថាម អាម៉ាឡេក។ អ្នកទាំងនេះត្រូវជាមេកន្ទ្រាញនៃអំបូរអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់អដា។ ព្រះគម្ពីរខ្មែរសាកល មេដឹកនាំកូរ៉ា មេដឹកនាំកាថាម និងមេដឹកនាំអាម៉ាលេក។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់អេលីផាសនៅដែនដីអេដំ ពួកគេជាកូនចៅរបស់អ័ដា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូរេ កាថាម និងអាម៉ាឡេក។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែកូនចៅរបស់នាងអ័ដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកូរេ លោកកាថាម លោកអាម៉ាឡេក។ អ្នកទាំងនេះត្រូវជាមេកន្ទ្រាញនៃអំបូរអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងអដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូរេ១ កាថាម១ នឹងអាម៉ាលេក១ នោះជាពួកមេដែលកើតពីអេលីផាស នៅស្រុកអេដំម សុទ្ធតែកូនចៅរបស់អ័ដាទាំងអស់។ |
អេលីផាស ជាកូនរបស់អេសាវ មានប្រពន្ធចុង ឈ្មោះ ធីមណា នាងបង្កើតបានកូនឈ្មោះអាម៉ាឡេក។ អ្នកទាំងនេះជាកូនចៅរបស់អដា ភរិយារបស់អេសាវ។
រីឯមេកន្ទ្រាញរបស់កូនចៅអេសាវ មានរាយនាមដូចតទៅនេះ: មេកន្ទ្រាញដែលនៅក្នុងអំបូរអេលីផាស ជាកូនច្បងរបស់អេសាវ មានថេម៉ាន អូម៉ារ សេផូ កេណាស
រីឯមេកន្ទ្រាញនៃកូនចៅរបស់រេហួល ដែលត្រូវជាកូនរបស់អេសាវ មានណាហាត់ សេរ៉ាស សាំម៉ា មីសសា។ អ្នកទាំងនេះជាមេកន្ទ្រាញនៃអំបូររេហួល នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់បាសម៉ាត ជាភរិយារបស់អេសាវ។
មេទ័ពរបស់ស្រុកអេដុមនាំគ្នាញ័ររន្ធត់ ទាហានដ៏អង់អាចនៅស្រុកម៉ូអាប់ភិតភ័យ អ្នកស្រុកកាណានទាំងអស់ស្លុតស្មារតី។