ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 34:21 - អាល់គីតាប

«អ្នក​ទាំង​នោះ​ចង់​បាន​សុខ​ជា​មួយ​យើង ដូច្នេះ ទុក​ឲ្យ​ពួក​គេ​រស់​នៅ និង​រក​ស៊ី​ជា​មួយ​យើង ហើយ​បើក​ចំហ​ស្រុក​យើង​ឲ្យ​គេ​ចូល​មក​ចុះ។ យើង​នាំ​គ្នា​ដណ្តឹង​កូន​ស្រី​របស់​គេ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​លើក​កូន​ស្រី​របស់​យើង ឲ្យ​គេ​ធ្វើ​ជា​ប្រពន្ធ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“អ្នក​ទាំងនោះ​អាចនៅសុខសាន្ត​ជាមួយ​ពួកយើង ដូច្នេះ​ចូរឲ្យ​ពួកគេ​រស់នៅ​ក្នុង​ទឹកដី​នេះ ហើយ​ឲ្យ​ពួកគេ​ធ្វើជំនួញ​នៅ​ស្រុកនេះ​ចុះ ដ្បិត​មើល៍! ទឹកដី​នេះ​ធំល្មម​សម្រាប់​ពួកគេ​។ ពួកយើង​អាច​យក​កូនស្រី​របស់ពួកគេ​ធ្វើជា​ប្រពន្ធ ហើយ​ឲ្យ​កូនស្រី​របស់ពួកយើង​ទៅ​ពួកគេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«មនុស្ស​ទាំង​នោះចង់​បាន​សុខ​ជាមួយ​យើង ចូរ​ឲ្យ​គេ​រស់​នៅ​ក្នុង​ស្រុក និង​ធ្វើ​ជំនួញ​ចុះ ដ្បិត​មើល៍ ស្រុក​នេះ​ធំ​ល្មម​ឲ្យ​គេ​នៅ​បាន ចូរ​យើង​យក​កូន​ស្រី​របស់​គេ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​គេ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«អ្នក​ទាំង​នោះ​ចង់​បាន​សុខ​ជា​មួយ​យើង ដូច្នេះ ទុក​ឲ្យ​ពួក​គេ​រស់​នៅ និង​រក​ស៊ី​ជា​មួយ​យើង ហើយ​បើក​ចំហ​ស្រុក​យើង​ឲ្យ​គេ​ចូល​មក​ចុះ។ យើង​នាំ​គ្នា​ដណ្ដឹង​កូន​ស្រី​របស់​គេ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​លើក​កូន​ស្រី​របស់​យើង​ឲ្យ​គេ​ធ្វើ​ជា​ប្រពន្ធ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មនុស្ស​ទាំង​នោះ​គេ​មាន​សេចក្ដី​មេត្រី​នឹង​យើង​ទេ ដូច្នេះ​ចូរ​ឲ្យ​គេ​អាស្រ័យ​នៅ​ក្នុង​ស្រុក​នឹង​ធ្វើ​ជំនួញ​ជួញ​ប្រែ​ចុះ ដ្បិត​មើល ស្រុក​នេះ​ធំ​ល្មម​ឲ្យ​គេ​នៅ​បាន ចូរ​យើង​យក​កូន​ស្រី​របស់​គេ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ឲ្យ​កូន​ស្រី​របស់​ពួក​យើង​ទៅ​គេ​ដែរ

សូមមើលជំពូក



លោកុ‌ប្បត្តិ 34:21
4 ការដាក់ឲ្យឆ្លើយតបគ្នា  

បង‌ប្អូន​អាច​រស់​នៅ​ជា​មួយ​យើង​ខ្ញុំ​បាន ដ្បិត​ស្រុក​ទេស​នេះ​នៅ​ចំហ​សម្រាប់​បង‌ប្អូន ដូច្នេះ សូម​បង‌ប្អូន​តាំង​ទី​លំនៅ​រក​ស៊ី និង​ទិញ​ដី​ធ្លី នៅ​ស្រុក​នេះ​ហើយ»។


ហាម៉ោរ និង​ស៊ីគែម​ជា​កូន បាន​នាំ​គ្នា​ទៅ​មាត់​ទ្វារ​ក្រុង ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖


ក៏​ប៉ុន្តែ ពួក​គេ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​យើង និង​ចូល​ជា​សាសន៍​តែ​មួយ​បាន ទាល់​តែ​ប្រុសៗ​ទាំង​អស់ ក្នុង​ចំណោម​ពួក​យើង​ខតាន់​ដូច​ពួក​គេ​ដែរ។


រួច​នាំ​គ្នា​ទៅ​ចុះ។ បន្ទាប់​មក ចូរ​នាំ​ប្អូន​ពៅ​មក​ជួប​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើប​ការ​ទេ តែ​ជា​មនុស្ស​ទៀង​ត្រង់។ រួច​ហើយ ខ្ញុំ​នឹង​ដោះ​លែង​អ្នក​ដែល​ជាប់​ឃុំ​ឃាំង​នៅ​ទី​នេះ ហើយ​អ្នក​រាល់​គ្នា​អាច​រក​ស៊ី​លក់​ដូរ​នៅ​ស្រុក​នេះ​បាន”»។