អូដ្ឋញីសាមសិបក្បាល ព្រមទាំងកូនវាដែលនៅបៅដោះ គោញីសែសិបក្បាល គោបាដប់ក្បាល លាញីម្ភៃក្បាល និងលាឈ្មោលដប់ក្បាល។
លោកុប្បត្តិ 32:16 - អាល់គីតាប គាត់បានប្រគល់សត្វទាំងនោះឲ្យពួកអ្នកបម្រើ តាមហ្វូងរបស់វា ទីទៃៗពីគ្នា រួចគាត់ប្រាប់អ្នកបម្រើទាំងនោះថា៖ «ចូរនាំគ្នាចេញទៅមុនខ្ញុំ ហើយឲ្យហ្វូងសត្វនៅដាច់ពីគ្នា ដោយពួកៗ»។ ព្រះគម្ពីរខ្មែរសាកល គាត់ចែកហ្វូងសត្វទាំងនោះជាមួយក្រុមៗ ប្រគល់ទៅក្នុងដៃរបស់ពួកបាវបម្រើគាត់ ហើយនិយាយនឹងពួកបាវបម្រើថា៖ “ចូរឆ្លងទៅខាងមុខខ្ញុំ ហើយទុកចន្លោះរវាងមួយក្រុមៗចុះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកប្រគល់សត្វទាំងនោះ ទៅក្នុងដៃពួកអ្នកបម្រើរបស់លោក ដោយហ្វូងៗ ហើយប្រាប់ពួកអ្នកបម្រើទាំងនោះថា៖ «ចូរឆ្លងទៅមុនខ្ញុំ ហើយដើរឲ្យដាច់ពីគ្នា ដោយពួកៗ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានប្រគល់សត្វទាំងនោះឲ្យពួកអ្នកបម្រើ តាមហ្វូងរបស់វា ទីទៃៗពីគ្នា រួចលោកប្រាប់អ្នកបម្រើទាំងនោះថា៖ «ចូរនាំគ្នាចេញទៅមុនខ្ញុំ ហើយឲ្យហ្វូងសត្វនៅដាច់ពីគ្នា ដោយពួកៗ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ប្រគល់សត្វទាំងនោះ ទៅក្នុងដៃនៃពួកបំរើគាត់ដោយហ្វូងៗ ហើយប្រាប់ពួកបាវនោះថា ចូរឆ្លងទៅមុនអញ ដើរឲ្យដាច់ពីគ្នាដោយពួកៗ |
អូដ្ឋញីសាមសិបក្បាល ព្រមទាំងកូនវាដែលនៅបៅដោះ គោញីសែសិបក្បាល គោបាដប់ក្បាល លាញីម្ភៃក្បាល និងលាឈ្មោលដប់ក្បាល។
គាត់បង្គាប់ទៅអ្នកដែលដើរនៅមុខគេថា៖ «បើអេសាវជាបងរបស់ខ្ញុំជួបអ្នក ហើយសួរអ្នកថា “អ្នកណាជាចៅហ្វាយរបស់អ្នករាល់គ្នា? តើអ្នកទៅណាមកណា? ហ្វូងសត្វដែលដើរនៅមុខអ្នករាល់គ្នាជារបស់នរណា?”
គឺជម្រាបគាត់ថា “យ៉ាកកូបជាអ្នកបម្រើរបស់អ្នក កំពុងតែមកតាមក្រោយយើងខ្ញុំដែរ”»។ យ៉ាកកូបធ្វើដូច្នេះ ព្រោះគាត់គិតថា «ជំនូនដែលខ្ញុំចាត់ឲ្យគេនាំទៅមុននេះ មុខជាធ្វើឲ្យអេសាវបានស្ងប់ចិត្តមិនខាន។ បន្ទាប់មក ពេលខ្ញុំបានជួបមុខគាត់ផ្ទាល់ ប្រហែលជាគាត់ទទួលខ្ញុំដោយរាក់ទាក់ផងមើលទៅ»។
អ្នកណាមានចិត្តទូលាយ ហើយយករបស់ខ្លួនឲ្យគេខ្ចី ព្រមទាំងរកស៊ីដោយទៀងត្រង់ អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃហើយ។
«ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្ដស្លូតត្រង់ដូចសត្វព្រាប។
រួចបញ្ជាពួកអ្នកបម្រើថា៖ «ចូរចេញទៅមុនចុះ ខ្ញុំនឹងទៅតាមក្រោយ»។ នាងអប៊ីកែលពុំបានប្រាប់លោកណាបាល ជាប្ដីឲ្យដឹងទេ។