យ៉ាកកូបប្រាប់បងប្អូនរបស់គាត់ថា៖ «សុំរើសថ្មមក!»។ គេក៏រើសថ្មមកគរជាគំនរមួយ ហើយនាំគ្នាបរិភោគ នៅលើគំនរថ្មនោះ។
លោកុប្បត្តិ 31:45 - អាល់គីតាប យ៉ាកកូបបានយកដុំថ្មមួយ មកបញ្ឈរធ្វើជាបង្គោល។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបក៏យកថ្មមួយមក ហើយបញ្ឈរវាជាបង្គោល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបបានយកថ្មមួយផ្ទាំង មកដាក់បញ្ឈរធ្វើជាបង្គោល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានយកដុំថ្មមួយ មកបញ្ឈរធ្វើជាស្តូប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយ៉ាកុបគាត់យកថ្ម១មកបញ្ឈរធ្វើជាបង្គោល |
យ៉ាកកូបប្រាប់បងប្អូនរបស់គាត់ថា៖ «សុំរើសថ្មមក!»។ គេក៏រើសថ្មមកគរជាគំនរមួយ ហើយនាំគ្នាបរិភោគ នៅលើគំនរថ្មនោះ។
យ៉ាកកូបបានបញ្ឈរថ្មមួយជាបង្គោល នៅត្រង់កន្លែងដែលអុលឡោះមានបន្ទូលមកគាត់ហើយគាត់ក៏បានច្រួចទឹកទំពំាងបាយជូរ និងចាក់ប្រេងពីលើថ្មនោះ ទុកជាជំនូន។
យ៉ូស្វេចារសេចក្តីទាំងនេះ ទុកនៅក្នុងគីតាបនៃហ៊ូកុំរបស់អុលឡោះ។ គាត់យកថ្មមួយផ្ទាំងយ៉ាងធំ មកបញ្ឈរនៅក្រោមដើមជ្រៃ ដែលស្ថិតក្នុងកន្លែងសក្ការៈរបស់អុលឡោះតាអាឡា។
យ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «មើល៍! ថ្មនេះជាសាក្សីរបស់យើងរាល់គ្នា ដ្បិតថ្មនេះបានឮសេចក្តីទាំងប៉ុន្មានដែលអុលឡោះតាអាឡាមានបន្ទូលមកយើង ថ្មនេះនឹងទៅជាសាក្សី រារាំងអ្នករាល់គ្នាកុំឲ្យក្បត់ម្ចាស់របស់អ្នករាល់គ្នា»។