អ៊ីប្រាំមានប្រសាសន៍ទៅកាន់ឡូតថា៖ «អ៊ំសូមអង្វរក្មួយថា សុំកុំឲ្យមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលរបស់អ៊ំ និងពួកគង្វាលរបស់ក្មួយឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។
លោកុប្បត្តិ 31:23 - អាល់គីតាប គាត់ក៏នាំបងប្អូនដេញតាមយ៉ាកកូប។ គាត់ដើរផ្លូវអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់យ៉ាកកូប នៅតំបន់ភ្នំកាឡាដ។ ព្រះគម្ពីរខ្មែរសាកល ឡាបាន់ក៏យកបងប្អូនរបស់គាត់ទៅជាមួយគាត់ ហើយដេញតាមយ៉ាកុបចម្ងាយផ្លូវដើរប្រាំពីរថ្ងៃ ទើបតាមប្រកៀកនឹងយ៉ាកុបនៅតំបន់ភ្នំកាឡាត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឡាបាន់ក៏នាំបងប្អូនរបស់គាត់ទៅជាមួយ ហើយធ្វើដំណើរដេញតាមអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់លោកយ៉ាកុបនៅស្រុកភ្នំកាឡាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ក៏នាំបងប្អូនដេញតាមលោកយ៉ាកុប។ គាត់ដើរផ្លូវអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់លោកយ៉ាកុប នៅតំបន់ភ្នំកាឡាដ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឡាបាន់ក៏យកបងប្អូនគាត់ទៅជាមួយ ដេញតាមចំនួនដើរផ្លូវអស់៧ថ្ងៃ បានទាន់នៅនាភ្នំកាឡាត |
អ៊ីប្រាំមានប្រសាសន៍ទៅកាន់ឡូតថា៖ «អ៊ំសូមអង្វរក្មួយថា សុំកុំឲ្យមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលរបស់អ៊ំ និងពួកគង្វាលរបស់ក្មួយឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។
ទាំងពោលថា៖ «សូមអរគុណអុលឡោះតាអាឡាជាម្ចាស់របស់អ៊ីព្រហ៊ីម ចៅហ្វាយខ្ញុំ ដែលតែងតែសំដែងចិត្តសន្តោសមេត្តា និងចិត្តស្មោះត្រង់ចំពោះចៅហ្វាយខ្ញុំជានិច្ច! អុលឡោះតាអាឡានាំផ្លូវខ្ញុំ រហូតដល់បានមកជួបបងប្អូនត្រូវជាញាតិនឹងចៅហ្វាយខ្ញុំ»។
ក៏ប៉ុន្តែ អុលឡោះមកឲ្យឡាបាន់ ជាជនជាតិអើរ៉ាម ឃើញក្នុងសុបិននៅពេលយប់ ហើយមានបន្ទូលថា៖ «ចូរប្រយ័ត្ន! កុំនិយាយអ្វីប៉ះពាល់ដល់យ៉ាកកូបឡើយ ទោះបីល្អ ឬអាក្រក់ក្តី»។
នៅគ្រានោះម៉ូសាពេញវ័យហើយ។ គាត់ទៅសួរសុខទុក្ខបងប្អូនរួមជាតិរបស់គាត់ ហើយឃើញពួកគេធ្វើការយ៉ាងធ្ងន់ធ្ងរ។ ម៉ូសាក៏ឃើញជនជាតិអេស៊ីបម្នាក់កំពុងតែវាយដំជនជាតិហេប្រឺម្នាក់ ក្នុងចំណោមបងប្អូនរួមជាតិរបស់គាត់ដែរ។
នៅថ្ងៃបន្ទាប់ ម៉ូសាចេញទៅម្តងទៀត ឃើញជនជាតិហេប្រឺពីរនាក់កំពុងវាយតប់គ្នា។ គាត់សួរអ្នកមានកំហុសថា៖ «ហេតុអ្វីបានជាអ្នកវាយបងប្អូនឯងដូច្នេះ?»។