ម៉ាឡាអ៊ីកាត់របស់អុលឡោះហៅបងក្នុងសុបិននោះថា “យ៉ាកកូបអើយ!” បងឆ្លើយវិញថា “បាទ!”។
លោកុប្បត្តិ 31:13 - អាល់គីតាប យើងជាម្ចាស់នៅបេតអែល គឺនៅកន្លែងដែលអ្នកបានចាក់ប្រេងលើបង្គោលថ្មមួយ ថែមទាំងបានទូរអាទៀតផង។ ឥឡូវនេះ ចូរក្រោកឡើងចាកចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ”»។ ព្រះគម្ពីរខ្មែរសាកល យើងជាព្រះនៃបេត-អែល ជាកន្លែងដែលអ្នកបានចាក់ប្រេងលើបង្គោល និងជាកន្លែងដែលអ្នកបានបន់បំណន់ដល់យើង។ ឥឡូវនេះ ចូរក្រោកឡើងចាកចេញពីស្រុកនេះ ហើយត្រឡប់ទៅស្រុកកំណើតរបស់អ្នកវិញចុះ!’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងជាព្រះនៃបេត-អែល ជាកន្លែងដែលអ្នកបានចាក់ប្រេងលើបង្គោលនោះ ហើយដែលអ្នកបានបន់ដល់យើង។ ឥឡូវនេះ ចូររៀបចំ ហើយចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងជាព្រះនៅបេតអែល គឺនៅកន្លែងដែលអ្នកបានចាក់ប្រេងលើស្តូបថ្មមួយ ថែមទាំងបានបន់ស្រន់ទៀតផង។ ឥឡូវនេះ ចូរក្រោកឡើង ចាកចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញជាព្រះនៃបេត-អែល ជាកន្លែងដែលឯងបានចាក់ប្រេងលើបង្គោលនោះ ហើយដែលឯងបានបន់ដល់អញ ឥឡូវនេះឲ្យរៀបចំ ហើយចេញពីស្រុកនេះ វិលនៅឯស្រុកកំណើតឯងវិញទៅ |
ម៉ាឡាអ៊ីកាត់របស់អុលឡោះហៅបងក្នុងសុបិននោះថា “យ៉ាកកូបអើយ!” បងឆ្លើយវិញថា “បាទ!”។
រ៉ាជែល និងលេអា ពោលទៅយ៉ាកកូបវិញថា៖ «ឪពុកយើងមិនឲ្យយើងមានចំណែកមត៌កអ្វី នៅក្នុងក្រុមគ្រួសារគាត់ទៀតទេ។
អុលឡោះតាអាឡាក៏មានបន្ទូលមកយ៉ាកកូបថា៖ «ចូរវិលទៅស្រុកដូនតារបស់អ្នក ទៅរកញាតិសន្តានរបស់អ្នកវិញទៅ យើងនឹងនៅជាមួយអ្នក»។
បន្ទាប់មក យ៉ាកកូបទូរអាថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃអ៊ីព្រហ៊ីមដែលជាជីតារបស់ខ្ញុំ ជាម្ចាស់នៃអ៊ីសាហាក់ ដែលជាឪពុករបស់ខ្ញុំអើយ ទ្រង់មានបន្ទូលមកខ្ញុំថា “ចូរវិលទៅស្រុកអ្នក វិលទៅរកញាតិសន្តានរបស់អ្នកវិញទៅ យើងនឹងឲ្យអ្នកបានសុខដុមរមនា!”
អុលឡោះមានបន្ទូលមកកាន់យ៉ាកកូបថា៖ «ចូរក្រោកឡើង! ចូរឡើងទៅក្រុងបេតអែល ហើយតាំងទីលំនៅ នៅកន្លែងនោះទៅ។ អ្នកត្រូវសង់អាសនៈមួយជូនទ្រង់ដែលបានមកឲ្យអ្នកឃើញ នៅពេលអ្នករត់គេចចេញពីអេសាវ ជាបងរបស់អ្នក»។
គាត់បានសង់អាសនៈមួយនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា “អុលឡោះជាម្ចាស់នៃបេតអែល” ព្រោះនៅកន្លែងនោះហើយ ដែលអុលឡោះបានមកឲ្យគាត់ឃើញ នៅពេលគាត់រត់គេចចេញពីបងរបស់គាត់។