លោកុប្បត្តិ 31:14 - អាល់គីតាប14 រ៉ាជែល និងលេអា ពោលទៅយ៉ាកកូបវិញថា៖ «ឪពុកយើងមិនឲ្យយើងមានចំណែកមត៌កអ្វី នៅក្នុងក្រុមគ្រួសារគាត់ទៀតទេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល14 នោះរ៉ាជែល និងលេអាតបនឹងគាត់ថា៖ “តើពួកខ្ញុំនៅតែមានចំណែក ឬមរតក ក្នុងផ្ទះរបស់ឪពុកពួកខ្ញុំទៀតឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ពេលនោះ នាងរ៉ាជែល និងនាងលេអាឆ្លើយទៅប្តីថា៖ «ចុះយើងនៅមានចំណែក ឬមត៌ក នៅក្នុងផ្ទះឪពុកយើងឯណា? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 លោកស្រីរ៉ាជែល និងលោកស្រីលេអា ពោលទៅលោកយ៉ាកុបវិញថា៖ «ឪពុកយើងមិនឲ្យយើងមានចំណែកមត៌កអ្វី នៅក្នុងក្រុមគ្រួសារគាត់ទៀតទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ឯរ៉ាជែល នឹងលេអាក៏ឆ្លើយទៅប្ដីថា ចុះយើងនៅមានចំណែក ឬមរដក នៅក្នុងផ្ទះឪពុកយើងឯណា សូមមើលជំពូក |
ពួកចាស់ទុំ និងប្រជាជនទាំងមូលនៅមាត់ទ្វារក្រុងបានឆ្លើយថា៖ «យើងទាំងអស់គ្នាជាសាក្សីហើយ! សូមអុលឡោះតាអាឡាប្រោសប្រទានឲ្យស្ត្រីដែលចូលក្នុងគ្រួសារអ្នក បានដូចជាលោកស្រីរ៉ាជែល និងលោកស្រីលេអា ដែលបានបង្កើតជនជាតិអ៊ីស្រអែលដែរ! សូមឲ្យអ្នកមានសម្បត្តិស្តុកស្តម្ភនៅភូមិអេប្រាតា និងមានកេរ្តិ៍ឈ្មោះល្បីនៅភូមិបេថ្លេហិម។