សារ៉ាយ ជាភរិយារបស់អ៊ីប្រាំ ពុំបានបង្កើតកូនជូនប្ដីទេ។ គាត់មានស្រីបម្រើជាតិអេស៊ីបម្នាក់ ឈ្មោះហាជើរ។
លោកុប្បត្តិ 29:24 - អាល់គីតាប ឡាបាន់ប្រគល់ស៊ីលប៉ា ជាអ្នកបម្រើរបស់គាត់ ឲ្យបម្រើលេអា។ ព្រះគម្ពីរខ្មែរសាកល ឡាបាន់ឲ្យស៊ីលផាបាវបម្រើស្រីរបស់គាត់ ដល់លេអាកូនស្រីរបស់គាត់ ទុកជាបាវបម្រើស្រី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (លោកឡាបាន់បានឲ្យនាងស៊ីលផា ជាស្រីបម្រើរបស់លោក ទៅបម្រើនាងលេអា)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់ប្រគល់នាងស៊ីលផា ជាអ្នកបម្រើរបស់លោក ឲ្យបម្រើនាងលេអា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឡាបាន់ឲ្យស៊ីលផា ជាបាវស្រីរបស់ខ្លួនទៅបំរើដល់លេអា |
សារ៉ាយ ជាភរិយារបស់អ៊ីប្រាំ ពុំបានបង្កើតកូនជូនប្ដីទេ។ គាត់មានស្រីបម្រើជាតិអេស៊ីបម្នាក់ ឈ្មោះហាជើរ។
គេក៏អនុញ្ញាតឲ្យរ៉ហ្វ៊ីកា ជាប្អូន និងមេដោះរបស់នាងចាកចេញទៅជាមួយអ្នកបម្រើរបស់អ៊ីព្រហ៊ីម និងអ្នកដែលមកជាមួយគាត់។
លុះព្រលឹមឡើង យ៉ាកកូបឃើញថាជាលេអា គាត់ពោលទៅកាន់ឡាបាន់ថា៖ «ម្តេចក៏លោកឪពុកធ្វើដូច្នេះ? ខ្ញុំនៅបម្រើលោកឪពុក ដើម្បីរ៉ាជែលទេ តើហេតុអ្វីបានជាលោកឪពុកបោកប្រាស់ខ្ញុំបែបនេះ?»។
កូនប្រុសរបស់ស៊ីលផា ជាស្រីបម្រើរបស់លេអា មាន កាដ និងអេស៊ើរ។ អ្នកទាំងនេះជាកូនប្រុសរបស់យ៉ាកកូប ដែលកើតនៅស្រុកប៉ាដាន់-អើរ៉ាម។
អ្នកទាំងនោះ ជាកូនរបស់ស៊ីលផា ដែលឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់លេអា។ ស៊ីលផាបានបង្កើតកូនពីរនាក់នេះជូនយ៉ាកកូប។ កូន និងចៅរបស់នាង មានចំនួនទាំងអស់ដប់ប្រាំមួយនាក់។