ពេលអេសាវអាយុសែសិបឆ្នាំ គាត់រៀបការជាមួយយូឌីត ជាកូនរបស់បេរី ជនជាតិហេត ព្រមទាំងរៀបការជាមួយនឹងបាសម៉ាត់ ជាកូនរបស់អេឡូន ជនជាតិហេត។
លោកុប្បត្តិ 28:9 - អាល់គីតាប អេសាវក៏ទៅរកអ៊ីស្មាអែល ហើយយកប្រពន្ធមួយទៀត គឺម៉ាហាឡាត ជាបងរបស់នេបាយ៉ូត ដែលត្រូវជាកូនស្រីរបស់អ៊ីស្មាអែល កូនរបស់អ៊ីព្រហ៊ីម។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អេសាវក៏ទៅរកអ៊ីសម៉ាអែល ហើយយកម៉ាហាឡាត់ ធ្វើជាប្រពន្ធមួយទៀត ផ្សេងពីប្រពន្ធដែលគាត់មាន។ នាងជាកូនស្រីរបស់អ៊ីសម៉ាអែលដែលជាកូនប្រុសរបស់អ័ប្រាហាំ ហើយនាងជាប្អូនស្រីរបស់នេបាយ៉ូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេសាវក៏ទៅរកលោកអ៊ីសម៉ាអែល យកនាងម៉ាហាឡាត់ ប្អូនរបស់នាងនេបាយ៉ូត ជាកូនរបស់លោកអ៊ីសម៉ាអែល ចៅរបស់លោកអ័ប្រាហាំ មកធ្វើជាប្រពន្ធថែមទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេសាវក៏ទៅរកលោកអ៊ីស្មាអែល ហើយយកប្រពន្ធមួយទៀត គឺនាងម៉ាហាឡាត ជាបងរបស់នាងនេបាយ៉ូត ដែលត្រូវជាកូនស្រីរបស់លោកអ៊ីស្មាអែល កូនរបស់លោកអប្រាហាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគាត់ទៅឯអ៊ីសម៉ាអែល យកនាងម៉ាហាឡាត់ ប្អូននេបាយ៉ូត ជាកូនអ៊ីសម៉ាអែល ចៅអ័ប្រាហាំមកធ្វើជាប្រពន្ធថែមទៀត។ |
ពេលអេសាវអាយុសែសិបឆ្នាំ គាត់រៀបការជាមួយយូឌីត ជាកូនរបស់បេរី ជនជាតិហេត ព្រមទាំងរៀបការជាមួយនឹងបាសម៉ាត់ ជាកូនរបស់អេឡូន ជនជាតិហេត។
កូនចៅរបស់រេហួល គឺ ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាកូនចៅរបស់បាសម៉ាត ភរិយារបស់អេសាវ។
មេកន្ទ្រាញនៃកូនចៅរបស់អហូលីបាម៉ា ដែលត្រូវជាភរិយារបស់អេសាវ មានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាមេកន្ទ្រាញនៃកូនចៅរបស់អហូលីបាម៉ា ជាភរិយារបស់អេសាវ និងជាកូនរបស់អណា។
អេសាវបានយកស្រីៗសាសន៍កាណាន មកធ្វើជាភរិយា គឺមានអដា ជាកូនរបស់អេឡូន ជនជាតិហេត អហូលីបាម៉ា ជាកូនរបស់អណា ហើយត្រូវជាចៅរបស់ស៊ីបៀន ជនជាតិហេវី