ពេលនោះ ហ្វៀរ៉អ៊ូនកោះហៅអ៊ីប្រាំមកហើយមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកធ្វើបែបនេះចំពោះយើង? ម្តេចក៏អ្នកមិនប្រាប់យើងថា នាងជាភរិយារបស់អ្នក?
លោកុប្បត្តិ 26:9 - អាល់គីតាប ស្តេចអប៊ីម៉ាឡិចបានប្រើគេឲ្យទៅហៅអ៊ីសាហាក់មក ហើយមានប្រសាសន៍ថា៖ «នាងជាភរិយារបស់អ្នកទេតើ! ហេតុដូចម្តេចបានជាអ្នកថា “នាងជាប្អូនស្រីរបស់ខ្ញុំ” ទៅវិញ?»។ អ៊ីសាហាក់ឆ្លើយថា៖ «ខ្ញុំនិយាយដូច្នេះ មកពីខ្ញុំខ្លាចគេសម្លាប់ ព្រោះតែភរិយារបស់ខ្ញុំ»។ ព្រះគម្ពីរខ្មែរសាកល អ័ប៊ីម្ម៉ាឡិចក៏ហៅអ៊ីសាកមក មានរាជឱង្ការថា៖ “មើល៍! តាមពិតនាងជាប្រពន្ធរបស់អ្នកទេតើ! ចុះម្ដេចក៏អ្នកនិយាយថា: ‘នាងជាប្អូនស្រីរបស់ខ្ញុំ’ ដូច្នេះ?”។ អ៊ីសាកទូលតបនឹងទ្រង់ថា៖ “ខ្ញុំព្រះបាទបាននិយាយដូច្នេះ ពីព្រោះខ្ញុំព្រះបាទគិតថា: ‘ក្រែងលោខ្ញុំត្រូវស្លាប់ដោយសារតែនាង’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះបាទអ័ប៊ីម៉្មាឡិចក៏បានហៅលោកអ៊ីសាកមក ហើយមានរាជឱង្ការថា៖ «មើល៍ នាងជាប្រពន្ធអ្នកទេតើ! ហេតុដូចម្តេចបានជាអ្នកនិយាយថា "នាងជាប្អូនរបស់ខ្ញុំ"ដូច្នេះ?» លោកអ៊ីសាកទូលស្ដេចថា៖ «ព្រោះទូលបង្គំនឹកថា ក្រែងទូលបង្គំត្រូវស្លាប់ព្រោះតែនាង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអប៊ីម៉ាឡិចបានប្រើគេឲ្យទៅហៅលោកអ៊ីសាកមក ហើយមានរាជឱង្ការថា៖ «នាងជាភរិយារបស់លោកទេតើ! ហេតុដូចម្ដេចបានជាលោកថា “នាងជាប្អូនស្រីរបស់ខ្ញុំ” ទៅវិញ?»។ លោកអ៊ីសាកទូលស្ដេចថា៖ «ទូលបង្គំនិយាយដូច្នេះ មកពីទូលបង្គំខ្លាចគេសម្លាប់ ព្រោះតែភរិយារបស់ទូលបង្គំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប៊ីម៉្មាឡិចទ្រង់ហៅអ៊ីសាកមកសួរថា នេះប្រាកដជាប្រពន្ធអ្នកពិត ហេតុដូចម្តេចបានជាអ្នកនិយាយថា នាងជាប្អូនវិញដូច្នេះ រួចអ៊ីសាកទូលឆ្លើយថា ពីព្រោះទូលបង្គំនឹកខ្លាចក្រែងទូលបង្គំត្រូវស្លាប់ដោយព្រោះនាង |
ពេលនោះ ហ្វៀរ៉អ៊ូនកោះហៅអ៊ីប្រាំមកហើយមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកធ្វើបែបនេះចំពោះយើង? ម្តេចក៏អ្នកមិនប្រាប់យើងថា នាងជាភរិយារបស់អ្នក?
ស្តេចអប៊ីម៉ាឡិចសួរទៅគាត់ថា៖ «ម្តេចក៏អ្នកធ្វើដូច្នេះចំពោះយើង? ប្រសិនបើមាននរណាម្នាក់ ក្នុងចំណោមប្រជារាស្ត្ររបស់យើង យកភរិយារបស់អ្នក នោះអ្នកមុខជាបណ្តាលឲ្យយើងទាំងអស់គ្នាមានទោសមិនខាន»។
គាត់ស្នាក់នៅយ៉ាងយូរក្នុងស្រុកនោះ ជួនជាមានថ្ងៃមួយ អប៊ីម៉ាឡិច ជាស្តេចរបស់ជនជាតិភីលីស្ទីន ក្រឡេកមើលតាមបង្អួច ឃើញអ៊ីសាហាក់កំពុងតែប្រឡែងលេងជាមួយរ៉ហ្វ៊ីកា ជាភរិយារបស់គាត់។
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ភីលីពអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតាំងពីយូរមកហើយ ម្ដេចអ្នកនៅតែមិនស្គាល់ខ្ញុំ!។ អ្នកណាបានឃើញខ្ញុំ ក៏បានឃើញអុលឡោះជាបិតាដែរ។ ហេតុដូចម្ដេចបានជាអ្នកថា សូមបង្ហាញអុលឡោះជាបិតាឲ្យយើងខ្ញុំឃើញផងដូច្នេះ?
ពេត្រុសបានដឹងខ្លួន ក៏ពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងថាហេតុការណ៍នេះជាការពិតមែន អុលឡោះជាអម្ចាស់បានចាត់ម៉ាឡាអ៊ីកាត់របស់ទ្រង់មកដោះលែងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចហេរ៉ូដ និងរួចពីបំណងដែលប្រជាជនយូដាបម្រុងធ្វើមកលើរូបខ្ញុំ»។