ពេលទៅដល់ជិតស្រុកអេស៊ីប គាត់មានប្រសាសន៍ទៅកាន់សារ៉ាយ ជាភរិយាថា៖ «មើល៍ បងដឹងច្បាស់ថា អូនមានរូបស្អាតណាស់។
លោកុប្បត្តិ 26:7 - អាល់គីតាប ពេលណាអ្នកស្រុកនៅទីនោះសួរគាត់ អំពីភរិយារបស់គាត់ គាត់តែងពោលថា នាងជាប្អូនស្រីរបស់ខ្ញុំ។ គាត់មិនហ៊ានប្រាប់គេថា នាងជាភរិយារបស់គាត់ឡើយ ព្រោះគាត់ខ្លាចអ្នកស្រុកនោះសម្លាប់គាត់ ដ្បិតរ៉ហ្វ៊ីកាមានរូបឆោមស្អាតល្អណាស់។ ព្រះគម្ពីរខ្មែរសាកល នៅពេលអ្នកស្រុកនោះសួរអំពីប្រពន្ធរបស់គាត់ គាត់ក៏ប្រាប់ថា៖ “នាងជាប្អូនស្រីរបស់ខ្ញុំ” ពីព្រោះគាត់ខ្លាចនឹងប្រាប់ថា៖ “ប្រពន្ធរបស់ខ្ញុំ” ដោយគិតថា៖ “ក្រែងលោអ្នកស្រុកនេះសម្លាប់ខ្ញុំដោយសារតែរេបិកា ដ្បិតនាងមានរូបឆោមស្រស់ស្អាត”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលណាអ្នកស្រុកនៅទីនោះសួរអំពីប្រពន្ធលោក លោកប្រាប់ថា៖ «នាងជាប្អូនស្រីរបស់ខ្ញុំ» ដ្បិតលោកខ្លាចមិនហ៊ានប្រាប់ថាជាប្រពន្ធរបស់លោកឡើយ ដោយគិតថា ក្រែងអ្នករស់នៅស្រុកនោះសម្លាប់លោក ព្រោះតែនាងរេបិកា ព្រោះនាងមានរូបឆោមស្អាតល្អណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាអ្នកស្រុកនៅទីនោះសួរលោកអំពីភរិយារបស់លោក លោកតែងពោលថា នាងជាប្អូនស្រីរបស់ខ្ញុំ។ លោកមិនហ៊ានប្រាប់គេថា នាងជាភរិយារបស់លោកឡើយ ព្រោះលោកខ្លាចអ្នកស្រុកនោះសម្លាប់លោក ដ្បិតលោកស្រីរេបិកាមានរូបឆោមស្អាតល្អណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមនុស្សនៅស្រុកនោះគេសួរពីដំណើរប្រពន្ធគាត់ នោះគាត់ប្រាប់ថា គឺជាប្អូនខ្ញុំទេ ដ្បិតគាត់ខ្លាចមិនហ៊ានប្រាប់ថាជាប្រពន្ធឡើយ ក្រែងមនុស្សស្រុកនោះសំឡាប់គាត់ដោយព្រោះរេបិកា ព្រោះនាងមានរូបស្រស់ល្អណាស់ |
ពេលទៅដល់ជិតស្រុកអេស៊ីប គាត់មានប្រសាសន៍ទៅកាន់សារ៉ាយ ជាភរិយាថា៖ «មើល៍ បងដឹងច្បាស់ថា អូនមានរូបស្អាតណាស់។
ដូច្នេះ សូមអូននិយាយថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យគេរាប់រកបងដោយមេត្រី ព្រោះតែអូន ហើយបងនឹងបានរួចជីវិត ក៏ដោយសារតែអូនដែរ»។
ពួកមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូនក៏បានឃើញគាត់ដែរ ហើយនាំគ្នាសរសើរពីគាត់ទៅកាន់ស្តេចហ្វៀរ៉អ៊ូន។ គេក៏នាំសារ៉ាយ ចូលទៅក្នុងវាំងរបស់ស្តេចហ្វៀរ៉អ៊ូន។
អ៊ីព្រហ៊ីមតបថា៖ «ខ្ញុំនឹកគិតថា នៅស្រុកនេះ ប្រហែលជាគ្មាននរណាម្នាក់កោតខ្លាចអុលឡោះទេមើលទៅ គេមុខជាប្រហារជីវិតខ្ញុំ ព្រោះតែប្រពន្ធខ្ញុំមិនខាន។
អ៊ីព្រហ៊ីមតែងប្រាប់គេថា សារ៉ា ជាភរិយារបស់គាត់នោះ ត្រូវជាប្អូនស្រីរបស់គាត់ទេ។ អប៊ីម៉ាឡិច ជាស្តេចនៅក្រុងកេរ៉ា បានចាត់គេឲ្យទៅចាប់សារ៉ាមក។
បុរសនោះទេតើដែលបានប្រាប់ខ្ញុំថា “នាងត្រូវជាប្អូនខ្ញុំ” ហើយស្ត្រីនោះផ្ទាល់ក៏បានប្រាប់ខ្ញុំថា “គាត់ត្រូវជាបងខ្ញុំ”ដែរ។ ខ្ញុំប្រព្រឹត្តដូច្នេះ ដោយចិត្តស្អាតស្អំទេ ហើយដៃខ្ញុំក៏ឥតសៅហ្មងដែរ»។
នាងមានសម្ផស្សស្អាតល្អណាស់ ហើយក៏ជាស្ត្រីក្រមុំព្រហ្មចារី មិនទាន់រួមរស់ជាមួយបុរសណាឡើយ។ នាងចុះទៅប្រភពទឹក លុះដងទឹកដាក់ពេញក្អមរួចហើយ នាងក៏ឡើងមកវិញ។
គាត់ស្នាក់នៅយ៉ាងយូរក្នុងស្រុកនោះ ជួនជាមានថ្ងៃមួយ អប៊ីម៉ាឡិច ជាស្តេចរបស់ជនជាតិភីលីស្ទីន ក្រឡេកមើលតាមបង្អួច ឃើញអ៊ីសាហាក់កំពុងតែប្រឡែងលេងជាមួយរ៉ហ្វ៊ីកា ជាភរិយារបស់គាត់។
ការភ័យខ្លាចមនុស្ស រមែងធ្វើឲ្យខ្លួនជាប់អន្ទាក់ រីឯអ្នកដែលផ្ញើជីវិតលើអុលឡោះតាអាឡាតែងតែបានសេចក្ដីសុខ។
កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងបាននោះឲ្យសោះ គឺត្រូវខ្លាចអុលឡោះវិញ ព្រោះទ្រង់អាចធ្វើឲ្យទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរ៉កាបាន។
ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់ភរិយា ដូចអាល់ម៉ាហ្សៀសបានស្រឡាញ់ក្រុមជំអះដែរ គាត់លះបង់ជីវិតរបស់គាត់ផ្ទាល់ សម្រាប់ក្រុមជំអះ
កុំនិយាយកុហកគ្នាទៅវិញទៅមកឡើយ ដ្បិតបងប្អូនបានដោះជីវិតចាស់ និងទម្លាប់អាក្រក់ទាំងប៉ុន្មានរបស់ជីវិតនោះចោលហើយ