ប៉ុន្តែ ដោយឡូតចេះតែទទូចអង្វរខ្លាំងពេក ម៉ាឡាអ៊ីកាត់ទាំងពីរក៏ចូលទៅផ្ទះគាត់។ គាត់បានរៀបចំម្ហូបអាហារ និងឲ្យគេដុតនំបុ័ងឥតមេជូនម៉ាឡាអ៊ីកាត់ ម៉ាឡាអ៊ីកាត់ក៏បរិភោគ។
លោកុប្បត្តិ 26:30 - អាល់គីតាប អ៊ីសាហាក់ធ្វើពិធីជប់លៀងជូនស្តេច និងជូនអ្នកទាំងនោះ ហើយពួកគេក៏បរិភោគជាមួយគ្នា។ ព្រះគម្ពីរខ្មែរសាកល រួចអ៊ីសាករៀបចំពិធីជប់លៀងសម្រាប់ពួកទ្រង់ នោះពួកទ្រង់ក៏ហូប និងផឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកអ៊ីសាកបានរៀបចំពិធីជប់លៀងថ្វាយស្ដេច និងអស់លោកទាំងនោះ ហើយពួកគេក៏បរិភោគទាំងអស់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកធ្វើពិធីជប់លៀងថ្វាយស្ដេច និងជូនលោកទាំងនោះ ហើយពួកគេក៏បរិភោគជាមួយគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគាត់រៀបជប់លៀងដល់គេ ហើយក៏បរិភោគទាំងអស់គ្នាទៅ |
ប៉ុន្តែ ដោយឡូតចេះតែទទូចអង្វរខ្លាំងពេក ម៉ាឡាអ៊ីកាត់ទាំងពីរក៏ចូលទៅផ្ទះគាត់។ គាត់បានរៀបចំម្ហូបអាហារ និងឲ្យគេដុតនំបុ័ងឥតមេជូនម៉ាឡាអ៊ីកាត់ ម៉ាឡាអ៊ីកាត់ក៏បរិភោគ។
លុះអ៊ីសាហាក់បានធំបន្តិច ហើយត្រូវផ្តាច់ដោះ អ៊ីព្រហ៊ីមរៀបពិធីជប់លាងមួយយ៉ាងធំ នៅថ្ងៃផ្តាច់ដោះនោះ។
បន្ទាប់មក ពួកគេក្រោកឡើងពីព្រលឹម ហើយស្បថសន្យានឹងគ្នាទៅវិញទៅមក។ អ៊ីសាហាក់ជូនដំណើរស្តេច និងអស់លោកដែលមកជាមួយ ហើយពួកគេនាំគ្នាចាកចេញទៅដោយសុខសាន្ត។
យ៉ាកកូបបានធ្វើគូរបានជូនអុលឡោះនៅលើភ្នំនោះ ហើយអញ្ជើញបងប្អូនរបស់គាត់មកបរិភោគជាមួយគ្នា។ គេនាំគ្នាបរិភោគ ហើយពេលយប់ គេក៏ស្នាក់នៅលើភ្នំនោះទៅ។
លោកយេត្រូជាឪពុកក្មេករបស់ម៉ូសាយកគូរបានដុត និងគូរបានឯទៀតៗជូនអុលឡោះ។ ហារូន និងអះលីជំអះអ៊ីស្រអែលទាំងអស់នាំគ្នាហូបអាហារជាមួយឪពុកក្មេករបស់ម៉ូសា នៅចំពោះអុលឡោះដែរ។
ផ្នែកឯខាងបងប្អូន ប្រសិនបើបងប្អូនអាចធ្វើបាន ត្រូវរស់នៅដោយសុខសាន្ដជាមួយមនុស្សទាំងអស់ទៅ។
ចូរខិតខំឲ្យបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំឲ្យបានបរិសុទ្ធទៀតផង បើមិនបានបរិសុទ្ធទេ គ្មាននរណាអាចឃើញអុលឡោះជាអម្ចាស់បានឡើយ។