ប៉ុន្តែ អ៊ីព្រហ៊ីមប្តឹងស្តេចអប៊ីម៉ាឡិច ស្តីអំពីអណ្តូងទឹកដែលប្រជារាស្ត្ររបស់ស្តេចអប៊ីម៉ាឡិចបានដណ្តើមយកពីគាត់។
លោកុប្បត្តិ 26:15 - អាល់គីតាប ហើយយកដីមកលុបបំពេញអណ្តូងទឹកទាំងប៉ុន្មាន ដែលពួកអ្នកបម្រើរបស់ឪពុកគាត់បានជីក កាលពីជំនាន់អ៊ីព្រហ៊ីមនៅរស់នៅឡើយ។ ព្រះគម្ពីរខ្មែរសាកល ពួកជនជាតិភីលីស្ទីនក៏បិទអណ្ដូងទាំងអស់ដែលបាវបម្រើរបស់ឪពុកគាត់បានជីកនៅជំនាន់អ័ប្រាហាំឪពុករបស់គាត់ គឺពួកគេលុបដីបំពេញអណ្ដូងទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គ្រានោះ ពួកភីលីស្ទីនបានលុបអណ្តូងទាំងប៉ុន្មានដែលពួកអ្នកបម្រើរបស់ឪពុកលោកបានជីក កាលពីជំនាន់លោកអ័ប្រាហាំនៅរស់នៅឡើយ)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយយកដីមកលុបបំពេញអណ្ដូងទឹកទាំងប៉ុន្មាន ដែលពួកអ្នកបម្រើរបស់ឪពុកលោកបានជីក កាលពីជំនាន់លោកអប្រាហាំនៅរស់នៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអណ្តូងទាំងប៉ុន្មានដែលពួកបាវរបស់ឪពុកបានជីក ពីកាលដែលនៅរស់នៅឡើយ នោះពួកភីលីស្ទីនគេលុបដីពេញទាំងអស់ទៅ |
ប៉ុន្តែ អ៊ីព្រហ៊ីមប្តឹងស្តេចអប៊ីម៉ាឡិច ស្តីអំពីអណ្តូងទឹកដែលប្រជារាស្ត្ររបស់ស្តេចអប៊ីម៉ាឡិចបានដណ្តើមយកពីគាត់។
គាត់តបថា៖ «សូមមេត្តាទទួលយកចៀមទាំងប្រាំពីរនេះ ពីដៃខ្ញុំផ្ទាល់ ដើម្បីបញ្ជាក់ថា ខ្ញុំពិតជាបានជីកអណ្តូងទឹកនោះមែន»។