គាត់តបទៅវិញថា៖ «អុលឡោះតាអាឡាបានធ្វើឲ្យដំណើររបស់ខ្ញុំបានសម្រេចតាមបំណងហើយ ដូច្នេះសូមកុំឃាត់ខ្ញុំអី សូមអនុញ្ញាតឲ្យខ្ញុំវិលត្រឡប់ទៅរកចៅហ្វាយខ្ញុំវិញចុះ»។
លោកុប្បត្តិ 24:57 - អាល់គីតាប គេតបមកគាត់វិញថា៖ «សូមហៅនាងមក ហើយសួរយោបល់នាងផ្ទាល់ទៅ»។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកគេនិយាយថា៖ “សូមឲ្យយើងហៅនាងក្រមុំមក ហើយសួរយោបល់នាងសិន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេឆ្លើយថា៖ «យើងនឹងហៅនាងមក ហើយសួរនាងទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេតបមកគាត់វិញថា៖ «សូមហៅនាងមក ហើយសួរយោបល់នាងផ្ទាល់ទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេឆ្លើយថា ចាំយើងហៅនាងមកសួរសិន |
គាត់តបទៅវិញថា៖ «អុលឡោះតាអាឡាបានធ្វើឲ្យដំណើររបស់ខ្ញុំបានសម្រេចតាមបំណងហើយ ដូច្នេះសូមកុំឃាត់ខ្ញុំអី សូមអនុញ្ញាតឲ្យខ្ញុំវិលត្រឡប់ទៅរកចៅហ្វាយខ្ញុំវិញចុះ»។
គេក៏ហៅរ៉ហ្វ៊ីកាមកសួរថា៖ «តើកូនយល់ព្រមទៅជាមួយគាត់ឬទេ?»។ នាងឆ្លើយថា៖ «ចា៎ស ព្រម!»។
«កុលសម្ព័ន្ធដែលជាកូនចៅយូសុះនិយាយត្រូវមែន។ អុលឡោះតាអាឡា បង្គាប់មកកូនស្រីរបស់លោកស្លូផិហាតថា: ពួកនាងអាចរៀបការជាមួយនរណាក៏បាន ឲ្យតែរៀបការនឹងបុរសដែលមកពីអំបូរមួយ ក្នុងកុលសម្ព័ន្ធរបស់ឪពុកនាង។