អុលឡោះតាអាឡាជាម្ចាស់យកឆ្អឹងជំនីរដែលទ្រង់បានហូតចេញពីមនុស្ស មកធ្វើជាស្ត្រី រួចទ្រង់នាំនាងមកជួបអាដាម។
លោកុប្បត្តិ 24:44 - អាល់គីតាប ហើយបើនាងតបមកខ្ញុំវិញថា “សូមអញ្ជើញពិសា ខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋរបស់អ្នកផឹកថែមទៀត” នោះសូមឲ្យចំលើនារីដែលអុលឡោះតាអាឡាបានបំរុងទុក ជាភរិយារបស់កូនប្រុសចៅហ្វាយខ្ញុំ”។ ព្រះគម្ពីរខ្មែរសាកល ហើយនាងតបនឹងទូលបង្គំថា: “សូមពិសាចុះ ហើយខ្ញុំក៏ដងទឹកឲ្យអូដ្ឋរបស់លោកដែរ” នោះ ជាស្ត្រីដែលព្រះយេហូវ៉ាបានតម្រូវសម្រាប់កូនប្រុសរបស់ចៅហ្វាយទូលបង្គំ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនាងនឹងតបមកទូលបង្គំវិញថា "អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋផឹកដែរ" នោះសូមឲ្យត្រូវចំលើរូបស្ត្រីនោះ ដែលព្រះយេហូវ៉ាបានតម្រូវឲ្យកូនប្រុសចៅហ្វាយទូលបង្គំ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយបើនាងតបមកទូលបង្គំវិញថា “សូមអញ្ជើញពិសា ខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋរបស់លោកផឹកថែមទៀត” នោះសូមឲ្យចំលើនារីដែលព្រះអង្គបានបម្រុងទុកជាភរិយារបស់កូនប្រុសម្ចាស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនាងនោះនឹងឆ្លើយមកទូលបង្គំថា ចាស អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋអ្នកផឹកដែរ នោះសូមឲ្យត្រូវត្រង់រូបស្ត្រីនោះឯង ដែលព្រះយេហូវ៉ាទ្រង់ដំរូវដល់កូនរបស់ចៅហ្វាយទូលបង្គំ |
អុលឡោះតាអាឡាជាម្ចាស់យកឆ្អឹងជំនីរដែលទ្រង់បានហូតចេញពីមនុស្ស មកធ្វើជាស្ត្រី រួចទ្រង់នាំនាងមកជួបអាដាម។
បើខ្ញុំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា “សុំនាងផ្អៀងក្អមឲ្យទឹកខ្ញុំទទួលទានផង” ហើយបើនាងតបមកខ្ញុំវិញថា “សូមអញ្ជើញពិសាទៅ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់អ្នកផឹកថែមទៀត” សូមឲ្យបានចំលើនារី ដែលអុលឡោះបំរុងទុកធ្វើជាភរិយារបស់អ៊ីសាហាក់ ជាចៅហ្វាយខ្ញុំ។ ដូច្នេះ ខ្ញុំនឹងដឹងច្បាស់ថា អុលឡោះពិតជាសំដែងចិត្តសន្តោសមេត្តា ចំពោះចៅហ្វាយរបស់ខ្ញុំមែន!»។
ខ្ញុំនៅជិតអណ្តូងទឹកនេះស្រាប់ហើយ បើខ្ញុំនិយាយទៅកាន់នាងក្រមុំណាម្នាក់ ដែលចេញមកដងទឹកថា “សុំនាងឲ្យទឹកក្នុងក្អមរបស់នាង មកខ្ញុំទទួលទានបន្តិច”
ខ្ញុំនិយាយក្នុងចិត្តមិនទាន់ចប់ផង ស្រាប់តែរ៉ហ្វ៊ីកាកណ្តៀតក្អមទឹកចេញពីទីក្រុងមក។ នាងចុះទៅឯប្រភពទឹក ហើយដងទឹក។ ខ្ញុំនិយាយទៅនាងថា “សុំនាងមេត្តាឲ្យទឹកមកខ្ញុំទទួលទានបន្តិច”។
មនុស្សតែងតែរកគ្រូគន់គូរមើលជោគវាសនា ប៉ុន្តែ គឺអុលឡោះតាអាឡាទេ ដែលសម្រេចអ្វីៗទាំងអស់។
អ្នកណារកបានប្រពន្ធ ក៏ដូចជារកឃើញសុភមង្គល ដែលជាអំណោយទានមកពីអុលឡោះតាអាឡាដែរ។
ផ្ទះសំបែង និងទ្រព្យសម្បត្តិជាកេរមត៌កពីដូនតា រីឯប្រពន្ធមានសុភនិច្ឆ័យវិញ ជាអំណោយទានពីអុលឡោះតាអាឡា។
រីឯមនុស្សថ្លៃថ្នូរវិញ គេរៀបចំគម្រោងការដ៏ថ្លៃថ្នូរ ហើយគិតតែពីធ្វើគម្រោងការថ្លៃថ្នូរនេះ។
តែត្រូវតុបតែងខ្លួន ដោយប្រព្រឹត្ដអំពើល្អ ឲ្យបានសមរម្យជាស្ដ្រីដែលគោរពប្រណិប័តន៍អុលឡោះវិញ។
សូមកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលម៉ាឡាអ៊ីកាត់ទាំងមិនដឹងខ្លួន។
នៅទីបញ្ចប់ ត្រូវមានចិត្ដគំនិតតែមួយ និងរួមសុខទុក្ខជាមួយគ្នា។ ត្រូវមានចិត្ដស្រឡាញ់គ្នាទៅវិញទៅមកដូចបងប្អូនបង្កើត មានចិត្ដអាណិតមេត្ដា និងសុភាព។