ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:16 - អាល់គីតាប

នាង​មាន​សម្ផស្ស​ស្អាត​ល្អ​ណាស់ ហើយ​ក៏​ជា​ស្ត្រី​ក្រមុំ​ព្រហ្មចារី មិន​ទាន់​រួម​រស់​ជា​មួយ​បុរស​ណា​ឡើយ។ នាង​ចុះ​ទៅ​ប្រភព​ទឹក លុះ​ដង​ទឹក​ដាក់​ពេញ​ក្អម​រួច​ហើយ នាង​ក៏​ឡើង​មក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នាងក្រមុំ​នោះ​មាន​រូបឆោម​ស្រស់ស្អាត​ណាស់ ជា​ស្ត្រីព្រហ្មចារី ហើយ​មិនដែលមាន​ប្រុស​ណា​ធ្លាប់​រួមដំណេក​ជាមួយ​នាង​ឡើយ​។ នាង​ចុះទៅ​ប្រភពទឹក ហើយ​ដង​ទឹក​ឲ្យពេញ​ក្អម​របស់នាង ក៏​ឡើងមក​វិញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​មាន​រូប​សម្រស់​ល្អ​ណាស់ ជា​ស្ត្រី​ក្រមុំ​ព្រហ្មចារី គ្មាន​ប្រុស​ណា​បាន​ស្គាល់​នាង​ឡើយ។ នាង​ចុះ​ទៅ​ក្នុង​អណ្តូង ដង​ទឹក​ពេញ​ក្អម រួច​ឡើង​មក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​មាន​សម្ផស្ស​ស្អាត​ល្អ​ណាស់ ហើយ​ក៏​ជា​ស្ត្រី​ក្រមុំ​ព្រហ្មចារី មិន​ទាន់​រួម​រស់​ជា​មួយ​បុរស​ណា​ឡើយ។ នាង​ចុះ​ទៅ​ប្រភព​ទឹក លុះ​ដង​ទឹក​ដាក់​ពេញ​ក្អម​រួច​ហើយ នាង​ក៏​ឡើង​មក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នាង​មាន​រូប​ស្រស់‌បស់​ល្អ​ណាស់ ក៏​នៅ​ក្រមុំ​សុទ្ធ គ្មាន​ប្រុស​ណា​បាន​ស្គាល់​នាង​ឡើយ នាង​ចុះ​ទៅ​ក្នុង​អណ្តូង​ដង​ទឹក​ពេញ​ក្អម រួច​ឡើង​មក​វិញ

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ទៅ​ដល់​ជិត​ស្រុក​អេស៊ីប គាត់​មាន​ប្រសាសន៍​ទៅ​កាន់​សារ៉ាយ ជា​ភរិយា​ថា៖ «មើល៍ បង​ដឹង​ច្បាស់​ថា អូន​មាន​រូប​ស្អាត​ណាស់។


ពេល​ណា​អ្នក​ស្រុក​នៅ​ទី​នោះ​សួរ​គាត់ អំពី​ភរិយា​របស់​គាត់ គាត់​តែង​ពោល​ថា នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ។ គាត់​មិន​ហ៊ាន​ប្រាប់​គេ​ថា នាង​ជា​ភរិយា​របស់​គាត់​ឡើយ ព្រោះ​គាត់​ខ្លាច​អ្នក​ស្រុក​នោះ​សម្លាប់​គាត់ ដ្បិត​រ៉ហ្វ៊ីកា​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។


លេអា​មាន​ភ្នែក​ស្រស់​ល្អ រីឯ​រ៉ាជែល​វិញ នាង​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។


គាត់​ប្រគល់​ឲ្យ​យូសុះ​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន ហើយ​ក្រៅ​តែ​ពី​បរិភោគ គាត់​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី​ទៀត​ឡើយ។ យូសុះ​មាន​រូប​រាង​សង្ហា​ណាស់។


អាដាមរួម​រស់​ជា​មួយ​នាង​ហាវ៉ា​ជា​ភិរយា នាង​មាន​ផ្ទៃ​ពោះ សំរាល​បាន​កូន​មួយ ឈ្មោះ​កបេល នាង​ពោល​ថា៖ «ខ្ញុំ​បាន​បង្កើត​មនុស្ស​ម្នាក់ ព្រោះអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ»។


ខ្ញុំ​បាន​គេង​លក់​ទៅ​ហើយ តែ​ចិត្ត​របស់​ខ្ញុំ​មិន​បាន​លង់‌លក់​ទេ។ ខ្ញុំ​ឮ​ម្ចាស់​ជីវិត​របស់​ខ្ញុំ​គោះ​ទ្វារ ហៅ​ខ្ញុំ​ថា: ប្អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ ចូរ​បើក​ទ្វារ​ឲ្យ​បង​ផង អូន​ជា​ទី​ស្រឡាញ់​របស់​បង អូន​ល្អ​ឥត​ខ្ចោះ។ ក្បាល​របស់​បង​ទទឹក​ជោក ដោយ​សន្សើម​ដែល​ធ្លាក់​នៅ​ពេល​យប់។