លោកុប្បត្តិ 23:8 - អាល់គីតាប គាត់មានប្រសាសន៍ទៅគេថា៖ «បើបងប្អូនពិតជាយល់ព្រម ឲ្យខ្ញុំបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនេះមែន សូមមេត្តាជួយនិយាយនឹងអេប្រូន ជាកូនរបស់សូហារឲ្យខ្ញុំផង ព្រះគម្ពីរខ្មែរសាកល រួចនិយាយនឹងពួកគេថា៖ “ប្រសិនបើអស់លោកសុខចិត្តឲ្យខ្ញុំបញ្ចុះសពនេះចេញពីមុខខ្ញុំ នោះសូមស្ដាប់ខ្ញុំសិន ហើយសូមជួយអង្វរអេប្រុនកូនរបស់សូហារជំនួសខ្ញុំផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមានប្រសាសន៍ទៅគេថា៖ «ប្រសិនបើអ្នករាល់គ្នាសុខចិត្តឲ្យខ្ញុំយកសពនៅមុខខ្ញុំនេះទៅបញ្ចុះ សូមស្តាប់ខ្ញុំសិន សូមជួយអង្វរអេប្រុន ជាកូនរបស់សូហារជំនួសខ្ញុំផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ទៅគេថា៖ «បើបងប្អូនពិតជាយល់ព្រមឲ្យខ្ញុំបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនេះមែន សូមមេត្តាជួយនិយាយនឹងលោកអេប្រូន ជាកូនរបស់លោកសូហារឲ្យខ្ញុំផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនិយាយថា បើអ្នករាល់គ្នាសុខចិត្តឲ្យខ្ញុំយកសពនេះពីមុខខ្ញុំទៅកប់ នោះសូមស្តាប់ខ្ញុំសិន សូមជួយអង្វរអេប្រុនជាកូនសូហារជំនួសខ្ញុំផង |
គឺសូមឲ្យគាត់ផ្ទេររូងភ្នំម៉ាកពេឡា ដែលជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺរូងភ្នំដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់រូងភ្នំនោះមកខ្ញុំ គិតតាមតម្លៃពិតប្រាកដ ដើម្បីខ្ញុំយកទីបញ្ចុះសពនោះ ធ្វើជាកម្មសិទ្ធិរបស់ខ្ញុំ នៅកណ្តាលចំណោមបងប្អូនទាំងអស់គ្នា»។
អ៊ីសាហាក់ និងអ៊ីស្មាអែល ជាកូនរបស់គាត់នាំគ្នាបញ្ចុះសពគាត់នៅក្នុងរូងភ្នំម៉ាកពេឡា នៅក្នុងចម្ការរបស់អេប្រុន កូនរបស់សូហារជនជាតិហេត ដែលស្ថិតនៅខាងកើតម៉ាមរេ
សម្តេចអដូនីយ៉ានិយាយថា៖ «សូមអ្នកម្តាយជម្រាបស្តេចស៊ូឡៃម៉ាន សុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យមកធ្វើជាប្រពន្ធផង ដ្បិតស្តេចមិនបដិសេធនឹងសំណូមពររបស់អ្នកម្តាយទេ»។
មានតែមូស្ទីដ៏ប្រសើរដូចអ៊ីសានេះហើយ ដែលយើងត្រូវការ គឺមូស្ទីបរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប ព្រមទាំងខ្ពង់ខ្ពស់លើសសូរ៉កាទៅទៀត។